ម៉ូតូ​គុប​ជ្រុង​បើក​លឿន​ជ្រុល​បុក​កម្ម​​ករ​សំណង់​ដើរ​ឆ្លងផ្លូវ​របួសធ្ងន់​២​នាក់​

, , Leave a comment

រាជធានីភ្នំពេញ​ ៖​ បុរស​២​នាក់​ត្រូវ​រង​របួស​ ធ្ងន់​ខណៈ​ដែល​បុរស​ម្នាក់​ជិះ​ម៉ូតូ​គុប​ជ្រុង​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​បុរស​ម្នាក់​ទៀត​កំពុង​ដើរ​ឆ្លងផ្លូវ​យ៉ាង​ ពេញទំហឹង​បណ្ដាល​ឱ្យ​ម៉ូតូ​ដួល​ហើយ​ មនុស្ស​គរ​លើ​គ្នា​ ។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​១០​នាទី​ថ្ងៃ​ទី​៧​ ខែសីហា​ ឆ្នាំ​២០១៣​ នៅ​ចំណុច​មុខ​ សាលា​បឋម​សិក្សា​ ហ៊ុន​នាង​ បឹង​ត្របែក​ខាងត្បូង​ តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១​ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​ ។​

 

​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា​ មុន​ពេល​កើតហេតុ​គេ​សង្កេត​ឃើញ​បុរស​ម្នាក់​ វ័យ​ជាង​២០​ឆ្នាំ​ ស្ថិត​ក្នុង​សភាព​ស្រវឹង​ ស្រា​ជិះ​ម៉ូតូ​គុប​ជ្រុង​១​គ្រឿង​ ពណ៌​ទឹកប៊ិច​ ពាក់​ស្លាក​លេខក​.៣៦៤៨​ភព​១​តាម​ បណ្ដោយ​ផ្លូវ​លេខ​២៧១​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ដោយ​ជិះ​យ៉ាង​លឿន​ ។​ ខណៈ​ មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​ ជ្រុល​ល្បឿន​ទៅ​បុក​បុរស​ម្នាក់​កំពុង​ដើរ​ឆ្លងផ្លូវ​លេខ​២៧១​យ៉ាង​ពេញទំហឹង​បណ្ដាល​ឱ្យ​ម្ចាស់​ម៉ូតូ​និង​អ្នក​ដើរ​ត្រូវ​រង​របួស​ធ្ងន់ធ្ងរ​ទាំង​២​នាក់​ ហើយ​ម៉ូតូ​ក៏​ត្រូវ​រង​ការ​ ខូចខាត​យ៉ាងដំណំ​ផង​ដែរ​ ។​

 

​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្ដិ៍​ផ្សារ​ដើម​ ថ្កូវ​បានឱ្យ​ដឹង​ថា​ម៉ូតូ​គុប​ជ្រុង​ខាងលើ​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចុះ​មក​វាស់វែង​អូស​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ រង់ចាំ​ដោះស្រាយ​តាម​ ផ្លូវច្បាប់​នា​ពេល​ក្រោយ​ ។​ ចំណែក​អ្នក​ រង​របួសធ្ងន់​ទាំង​២​នាក់​នៅ​មិន​ទាន់​ស្គាល់​អត្ដសញ្ញាណ​ទេ​ដោយសារ​ក្រោយ​កើត​ ហេតុ​ត្រូវ​រថយន្ដ​សា​មុ​យមក​ដឹក​យក​ ទៅ​សង្គ្រោះ​បន្ទាន់​ ៕

taath-(2)

 

Leave a Reply

(*) Required, Your email will not be published