បុរស​ម្នាក់​លូក​យក​ចំណី​ត្រី​ពី​ក្នុង​ម៉ាស៊ីន​ត្រូវ​ខ្សែ​ពាន​ទាញ​បោក​ប្រកាច់​ពេញ​ផ្ទះ​

, , Leave a comment

​ខេត្ដកំពង់ឆ្នាំង​ ៖​ បុរស​ជនជាតិ​វៀត​ណា​ម​ម្នាក់​បាន​រង​របួសធ្ងន់​រហូត​ដល់​ ប្រកាច់​ពេញ​លើ​ផ្ទះ​បណ្ដែត​ទឹក​បន្ទាប់​ពី​បុរស​រូប​នេះ​បាន​ឈោង​យក​ចំណី​ត្រី​នៅ​ក្នុង​ម៉ាស៊ីន​ដែល​កំពុង​តែ​កិន​ ចំណី​ត្រី​ បណ្ដាល​ឱ្យ​ខ្សែ​ពាន​ម៉ាស៊ីន​ទាញ​បោក​ទៅ​នឹង​ម៉ាស៊ីន​ជា​ច្រើន​ត្រឡប់​និង​ត្រូវ​បាន​ ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ ខេត្ដកំពង់ឆ្នាំង​ភ្លាមៗ​ ។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​៨​ ខែសីហា​ ឆ្នាំ​២០១៣​ នៅ​ភូមិ​ផ្សារឆ្នាំង​ សង្កាត់​ផ្សារឆ្នាំង​ ក្រុង​កំពង់ឆ្នាំង​ ខេត្ដ​កំពង់ឆ្នាំង​ ។​

 

​ជន​រង​គ្រោះ​ត្រូវ​ខ្សែ​ពាន​ម៉ាស៊ីន​កិន​ចំណី​ត្រី​ទាញ​បោក​ឱ្យ​មាន​របួសធ្ងន់​នោះ​ ឈ្មោះ​ដូ​ យ៉ាំ​ង​យ៉ាវ​ អាយុ​៣៥​ឆ្នាំ​ មាន​ទីលំនៅ​បណ្ដោះអាសន្ន​ក្នុងភូមិ​ ឃុំ​កើត​ហេតុ​ខាងលើ​ ។​ ​អ្នក​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ យក​កន្ទក់​លាយ​ជាមួយ​ចំណី​ត្រី​ទម្លាក់​ ចូល​ក្នុង​ម៉ាស៊ីន​កិន​ ។​ នៅ​ពេល​ម៉ាស៊ីន​ កំពុង​កិន​ជន​រង​គ្រោះ​បាន​លូកដៃ​យក​ ចំណី​ទៅ​បាច​ឱ្យ​ត្រី​ស៊ី​នៅ​ក្នុង​បែ​តែ​ត្រូវ​ ខ្សែ​ពាន​ដែល​កំពុង​តែ​វិល​នោះ​ទាញ​ចូល​ក្នុង​ម៉ាស៊ីន​ម្ដង​បណ្ដាល​ឱ្យ​បោក​ទៅ​នឹង​ម៉ាស៊ីន​ប្រកាច់​ពេញ​ផ្ទះ​តែ​ម្ដង​ ។​

​ក្រោយ​ពេល​កើតហេតុ​អ្នក​នៅ​ទីនោះ​បាន​ដឹក​ជន​រង​គ្រោះ​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ដ​ប៉ុន្ដែ​ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេល​ជន​រង​គ្រោះ​ត្រូវ​បាន​ បញ្ជូន​បន្ដ​ទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ​ ហើយ​មានការ​ធូរស្រាល​បែប​ណា​នោះ​ គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ ៕

new-picture(1)

 

Leave a Reply

(*) Required, Your email will not be published