ជំនាញដៃ​រហ័ស​ខាង​លូក​ហោប៉ៅ​ អស់លក្ខណ៍​ជាប់អន្ទាក់​សមត្ថកិច្ច

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖​ ស្ដ្រី​ ២ ​នាក់​ដែល​មាន​ជំនាញ​ខាង​លូក​ហោប៉ៅ​ប្រជាពលរដ្ឋ​​យ៉ាង​​រហ័ស​​នៅ​ តាម​ផ្សារ​​ ត្រូវ​បាន​នគរបាល​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​បាន​ ខណៈ​ដែល​ចោរ​ស្រី​ ទាំង​២​នាក់​នោះបាន​ធ្វើ​សកម្មភាព​លូក​ហោប៉ៅ​ស្ដ្រី​ម្នាក់​ដែល​ទៅ​ទិញ​ម្ហូប​នៅ​ផ្សារ​ ។​ ​ហេតុការណ៍​ឃាត់ខ្លួន​ចោរ​ស្រី​ដៃ​ រហ័ស​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨​ ខែ​ សីហា​ ឆ្នាំ​២០១៣​ នៅ​ក្នុង​ផ្សារ​ព្រែក​ព្នៅ​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៥១​ ច្រកចូល​ទៅ​ភ្នំ​ប្រសិទ្ធិ៍​ ក្នុងភូមិ​ពោធិ​មង្គល​ សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​សែន​សុខ​ ។​


តាម​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​នគរបាល​ ប៉ុស្ដិ៍​ព្រែក​ព្នៅ​បានឱ្យ​ដឹង​ថា​ ចោរ​ស្រី​វ័យ​ ចំណាស់​ដៃ​រហ័ស​ដែល​សមត្ថកិច្ច​ឃាត់​ ខ្លួន​បាន​នោះ​១-​ឈ្មោះ​សុខ​ ណែ​ត​ អាយុ​ ២៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ តាម​សួនច្បារ​ផ្សារ​ចាស់​ សង្កាត់​វត្ដ​ភ្នំ​ ខណ្ឌដូនពេញ​,​ ២-​ឈ្មោះ​ឈុ​ន​ ឡា​ អាយុ​ ៥០​ឆ្នាំ​ មុខរបរ​ស៊ីឈ្នួល​នៅ​តាម​ផ្ទះ​គេ​ ក្នុង​សង្កាត់​ផ្សារ​ចាស់​ ខណ្ឌដូនពេញ​ ។​

 

​ចំណែក​ស្ដ្រី​រង​គ្រោះ​មានឈ្មោះ​សុខ​ ណា​ អាយុ​២៨​ឆ្នាំ​ មុខរបរ​លក់​ត្រី​ ស្នាក់​ នៅផ្ទះ​គ្មាន​លេខ​ ផ្លូវលំ​ ភូមិ​ព្រែក​តា​រ័​ត្ន​ សង្កាត់​ព្រែក​តា​សេក​ ខណ្ឌឫស្សីកែវ​ ។​ ប្រាក់​ដែល​ចោរ​ស្រី​លួច​មិន​បាន​សម្រេច​ នោះ​មាន​ចំនួន​១៨០.០០០​រៀល​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​ស្ដ្រី​រង​គ្រោះ​ បាន​និយាយ​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ ហេតុរូប​គាត់​បាន​ចេញពីផ្ទះ​មក​ទិញ​ម្ហូប​ នៅ​ផ្សារ​ព្រែក​ព្នៅ​ ។​ ពេល​មក​ដល់​ផ្សារ​ គាត់​បាន​ឈរ​តថ្លៃ​ទិញ​ត្រី​ដើម្បី​យក​ទៅ​ លក់​បន្ដ​ ស្រាប់តែ​ពេល​នោះ​មាន​ស្ដ្រី​២​ នាក់​បាន​មក​ឈរ​អែប​រូប​គាត់​ ហើយ​ ម្នាក់​បាន​យកដៃ​ស្ដាំ​លូក​យក​លុយ​ដែល​ គាត់​ដាក់​ក្នុង​ហោប៉ៅ​អាវ​ខាងឆ្វេង​ តែ​ បាន​អ្នក​ជិតខាង​ឃើញ​ទាន់​ក៏​ស្រែ​កថា​ ចោរៗ​ ភ្លាមៗ​នោះ​រូប​គាត់​ក៏​ឃាត់​បាន​ ស្ដ្រី​ទាំង​២​នាក់​នេះ​ ហើយ​ស្រប​ពេល​នោះ​ នគរបាល​ប៉ុស្ដិ៍​ព្រែក​ព្នៅ​ ដែល​ប្រចាំការ​ នៅ​តាម​គោលដៅ​បាន​ចុះ​ទៅ​ដល់​ភ្លាមៗ​ ផង​ដែរ​ ។​  ​ក្រោយ​ពី​ឃាត់ខ្លួន​បាន​ហើយ​ ស្ដ្រី​ទាំង​ ២​នាក់​នេះ​បាន​សារភាព​ថា​ ពួក​គេ​ទើប​ តែ​ធ្វើ​សកម្មភាព​បែប​នេះ​បាន​២​ដង​ ប៉ុណ្ណោះ​ ។​

 

​តាម​មន្ដ្រី​នគរបាល​ខណ្ឌ​សែន​សុខ​ និយាយ​ថា​ ស្ដ្រី​ទាំង​២​នាក់​នេះ​ជា​មុខ​ សញ្ញា​ចាស់​ដែល​តែងតែ​ធ្វើ​សកម្មភាព​ លូក​ហោប៉ៅ​ប្រជាពលរដ្ឋ​នៅ​តាម​ផ្សារ​ ក្នុង​រាជធានី​ភ្នំពេញ​ ។​ ​បច្ចុប្បន្ន​ស្ដ្រី​ដៃ​រហ័ស​ទាំង​២​នាក់​ត្រូវ​ ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ នគរបាល​ខណ្ឌ​សែន​សុខ​រង់ចាំ​បញ្ជូន​ខ្លួន​ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕

img_4582

 

Leave a Reply

(*) Required, Your email will not be published