​ទីតាំង​ម៉ាស្សា​មួយ​កន្លែង​ត្រូវ​បាន​បង្ក្រាប​យ៉ាង​តក់ក្រហល់​ និង​ក៏​មាន​ហាង​ម៉ាស្សា​ខ្លះ​ដំណើរការ​យ៉ាង​រលូន​

, , Leave a comment

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ នៅ​វេលា​ម៉ោង​៨​ និង​២០​នាទី​យប់​ថ្ងៃ​ទី​៧​ ខែសីហា​ ឆ្នាំ​ ២០១៣​ កម្លាំង​នគរបាល​ការិយាល័យ​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​ អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ព្រះ​សីហ​នុ​ សហការ​ជាមួយ​តំណាង​ អយ្យការ​អម​សាលាដំបូង​ខេត្ដ​ព្រះ​សីហ​នុ​ និង​សហការ​ជាមួយ​តំណាង​អង្គការ​បេស​ក​ កម្ម​យុត្ដិធម៌​អន្ដរជាតិ​(IJM)​ បាន​ចុះ​បង្ក្រាប​ទីតាំង​ម៉ាស្សា​កោស​ជប់​បង្កប់​ សេវា​ផ្លូវភេទ​នៅ​ហាង​ម៉ាស្សា​កោស​ ជប់​៩០៣​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​ ទល់មុខ​និង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សង្កាត់​លេខ​២​ ក្នុង​ក្រុម​ទី​១៤​ ភូមិ​២​ សង្កាត់​លេខ​២​ ក្រុង​ខេត្ដ​ព្រះ​សីហ​នុ​ ។​

 

​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ក្នុង​ប្រតិបត្ដិការ​បង្ក្រាប​នេះ​បាន​ឃាត់ខ្លួន​ ថៅកែ​ឈ្មោះ​ហ្វៀ​ង​ ធី​វៀន​ ភេទ​ស្រី​ អាយុ​ ប្រហែល​៤០​ឆ្នាំ​ អ្នក​ដាំ​ស្ល​ម្នាក់​ និង​នារី​ ម៉ាស្សា​៤​នាក់​ ។​ ចំណែក​វត្ថុ​តាង​រឹបអូស​ បាន​មាន​វី​ស៊ី​ឌី​១៨​បន្ទះ​,​ ស្រោមអនាម័យ​ មិន​ទាន់​ប្រើ​៣​ និង​ប្រើ​រួច​មួយ​ចំនួន​ធំ​,​ បញ្ជី​កត់ត្រា​៥​ក្បាល​ និង​ឯកសារ​ជា​ភាសា​ វៀតណាម​៣​សន្លឹក​ ។​

 

​សមត្ថកិច្ច​បាន​បន្ដ​ថា​ ថៅកែ​រូប​នេះ​ កំពុង​ស្ថិត​នៅ​ក្រោម​ការ​សាកសួរ​ពី​ក្រុម​ ការងារ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ ព្រះ​សីហ​នុ​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ។​ ទោះជា​យ៉ាងនេះ​ក្ដី​មាន​មតិ​រិះគន់​ថា​ ហាង​ម៉ាស្សា​ជា​ច្រើន​កន្លែង​នៅ​ពាស​ ពេញទី​ក្រុងព្រះសីហនុ​មិន​ត្រូវ​បាន​បង្ក្រាប​ នោះ​ទេ​ បែរជា​បង្ក្រាប​តែ​មួយ​កន្លែង​ យ៉ាង​តក់ក្រហល់​បែប​នេះ​ ៕

CH-0137-4 CH-0135-2 CH-0139-2 CH-0138-4

 

Leave a Reply

(*) Required, Your email will not be published