បុរស​ម្នាក់​ ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ពី​បទ​បង្ក​របួស​

, , Leave a comment

​ខេត្ត​ប៉ៃលិន​ ៖​  កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ៃលិន​ បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ជា​ច្រើន​នាក់​ទៀត​ដែល​ បាន​ព្រួត​គ្នា​វាយ​ទៅ​លើ​បុរស​ម្នាក់​បណ្តាល​ឲ្យ​រង​របួសធ្ងន់​កាលពី​ថ្ងៃ​ទី​ ២៨​ ខែមិថុនា​   ឆ្នាំ​២០១២​ ហើយ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់​។​ ការ​ឃាត់ខ្លួន​បុរស​ម្នាក់​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០១៣​ នៅផ្ទះ​ជនសង្ស័យ​ស្ថិត​ក្នុងភូមិ​សួន​អំពៅ​លិច​ សង្កាត់​ប៉ៃលិន​ ក្រុងប៉ៃលិន​។​

 

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​នគរបាល​ចាប់ខ្លួន​ ឈ្មោះ​ ប៊ុ​ន​ផា​ន់​ ហៅ​ទូច​ អាយុ​១៩​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ចំណុច​ឃាត់ខ្លួន​ខាងលើ​។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ សាត​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជា​កសិករ​រស់នៅ​ភូមិ​ជាមួយនឹង​ជនសង្ស័យ​។​

 

​នគរបាល​បាន​រំលឹក​ថា​ កាលពី​ថ្ងៃ​ទី​២៨​ ខែមិថុនា​ ឆ្នាំ​២០១២​ ជនសង្ស័យ​ និង​បក្សពួក​ជា​ច្រើន​នាក់​ទៀត​ រួម​ទាំង​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ផឹកស៊ី​និង​មាន​ចាក់​ធុងបាស់​រាំ​លេង​ផង​។​ មួយសន្ទុះ​ក្រោយមក​ក៏​ចាប់ផ្តើម​ផ្ទុះ​ទំនាស់​ពាក្យ​សម្តី​គ្នា​រហូត​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​។​ ភ្លាមៗ​នោះ​ជនសង្ស័យ​បាន​យក​ដំបង​វាយ​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​បែកក្បាល​ របួសធ្ងន់​ ហើយ​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់​ ។​ រហូត​ដល់​រសៀល​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០១៣​បន្ទាប់​ពី​សមត្ថកិច្ច​ស្រាវជ្រាវ​ទើប​ដឹង​ថា​ ជនសង្ស័យ​កំពុង​សម្ងំ​លាក់ខ្លួន​ក្នុងផ្ទះ​ក៏​បាន​សហការ​គ្នា​ ចាប់ខ្លួន​ តែ​ម្តង​។​

 

​បន្ទាប់​ពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃុំខ្លួន​នៅ​ ស្នាក់​ការ​ប៉ុស្តិ៍​ ដើម្បី​សាកសួរ​រក​បក្ខពួក​ឯទៀត​ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ដំណើរការ​តាម​ច្បាប់​៕​

b1(26)

 

Leave a Reply

(*) Required, Your email will not be published