រាជធានីភ្នំពេញ ៖ អ្នកលក់គុយទាវពីរនាក់ប្តីប្រពន្ធ រងគ្រោះថ្នាក់ជាទម្ងន់ ទ្វារដែក ទ្វារកញ្ចក់ត្រូវបានបំផ្លាញ និងរថយន្តហៃឡេនឌ័រដែលចតនៅក្នុងផ្ទះមួយគ្រឿងខ្ទេចផ្នែងខាងក្រោយដោយសាររថយន្ត វីហ្គោបុក ។ រួចរថយន្តបង្កបានបើកគេចដោយសុវត្ថុភាព ។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង២០នាទី ទាបភ្លឺថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០១៣ នៅចំណុចផ្លូវ១៩៩កែង ផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹកខណ្ឌចំការមន ។
សាក្សីបាននិយាយថា មុពេលកើតហេតុគេឃើញរថយន្តវីហ្គោ ពណ៌ខ្មៅមិនចាំស្លាកលេខ មួយគ្រឿងបើកក្នុងទិសដៅពីជើងទៅត្បូងជ្រុលចង្កូតទៅបុកប្ដីប្រពន្ធលក់គុយទាវដែលកំពុងរៀបចំឥវ៉ានបម្រុងទីផ្ទះរួចបន្ត បុកចូលផ្ទះជួសជុលរថយន្ត យីហោ អេវ័ន សេវាជួសជុលរថយន្តទំនើប បណ្ដាលឲ្ខួចខាតទ្វាររូត ទា្វរកញ្ចក់ និងជ្រុលទៅបុករថយន្តម៉ាកហៃឡេមឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2W9153 ដែលចតនៅខាងក្នុងផ្ទះ បណ្ដាលឲ្យខ្ទេចមួយយកំណាត់ ក្រោយ ។ រួចថយ ក្រោយបើកគេច ទៅទិសខាងកើតបាត់ស្រម៉ោលតែម្តង។ តែយ៉ាងណាក៏ដោយប្រជាពលរដ្ឋបាននិយាយថាដោយផ្អែកទៅលើកាម៉ារ៉ាសុវត្ថិភាព ពួកគាត់បានចាំស្លាកលេខរថយន្តនោះហើយ ។
តាមសាក្សីខ្លះបានឲ្យដឹងថា ប្ដី-ប្រពន្ធ ជាអ្នកលក់គុយទាវកំពុងរៀបចំឥវ៉ាន់បម្រុងទៅផ្ទះ ពេលនោះគាត់កំពុងតែបោសសំអាតលាងការ៉ូឡា កន្លែងលក់ដូរ ស្រាប់តែរថយន្តបង្កហេតុ បើកមកបុកតែម្ដង មុនពេលជ្រុលទៅបុក ទ្វារផ្ទះនិងរថយន្តនៅក្នុងផ្ទះ។ ក្រោយពីកើតហេតុជនរងគ្រោះទាំងពីរនាក់ប្ដី-ប្រពន្ធ ត្រូវបានរថយន្តសាមុយ ដឹកយកទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីទទួលការព្យាបាល ៕