ទាស់​ពាក្យ​​សម្តី​តិច​តួច​​ អាង​ជា​នគរបាល​ផ្កាយ១ ​វាយ​អតីត​កូនចៅ​និង​​កាំភ្លើង​ម៉ា​កឡុក​បែកក្បាល

, , Leave a comment

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​នគរបាលពាក់​ផ្កាយ ១ និង​ជា​អ្នករកស៊ីនាំឈើ​គ្រញូងពីប្រទេសថៃ បាន​ប្រើ​កាំភ្លើងខ្លី​ប្រភេទ ឡុ​ក វាយ​អតីត​កូនចៅ​បែកក្បាល ហើយ​គេច​ខ្លួនបាត់​បន្សល់ ទុក​រថយន្ត​ឡិច​ស៊ី​ស​១​គ្រឿង​ដែល​សមត្ថកិច្ច​ប៉េអឹម​ឃាត់​ចាប់បាន​កាលពី​ព្រលប់​ថ្ងៃទី៦ សីហា ២០១៣ នៅ​នឹង​មុខ​ទីបញ្ជាការ​អាវុធហត្ថ​ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយ​មានជ័យ។

 

បុរស​ដែល​ជា​ជន​រងគ្រោះ​មាន​ឈ្មោះ នាម ចាន់​សុភ​ក្ត្រ័ ភេទ​ប្រុស​អាយុ៣២ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​ស្វាយ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ត្រូវបាន​បុរស​ម្នាក់​ដែល​ជនរងគ្រោះ​នេះ​អះអាងថា ឈ្មោះ ចៃ ស៊ុ​ង ភេទ​ប្រុស​អាយុ​ជាង ៤០ ឆ្នាំ ជា​នគរបាល​ផ្កាយ១នៅ​ក្រសួងមហាផ្ទៃ​ហើយ​មាន​ទីលំនៅ​ខេត្តបាត់ដំបង ។ ជនរងគ្រោះ​បាន​និយាយថា ឈ្មោះ ចៃ ស៊ុ​ង បាន​ជិះ​ម៉ូតូ​គ្នា ២ នាក់ ដែលមាន​អ្នក​ឌុប​ឈ្មោះ អ៊ុ​ល មក​ឈប់​មុខផ្ទះ​របស់ខ្លួនហើយ​ឈ្មោះ ចៃ ស៊ុ​ង នេះ​ដើរ​សំដៅ​មករក​ខ្លួន​ពេលដែល​ខ្លួន​កំពុង​អង្គុយលេង ហើយ​បាន​ដក​កាំភ្លើង​ខ្លីម៉ាក ឡុ​ក ពណ៌​ខ្មៅ វាយ​ក្បាល​របស់ខ្លួន​ឲ្យ​បែក​ផ្នែក​ខាងឆ្វេង​ដោយ បណ្ដាល​ឲ្យ​ហូរឈាម​ស្រោច​ខ្លួន ក៏​ត្រូវបាន​បងប្អូន​នាំទៅ​មន្ទីរពេទ្យ​ដេរ​អស់៣ថ្នេរ។

 

ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បាន​ប្ដឹងទៅ​សមត្ថកិច្ច​ប៉ូលីស​ស្រុក​មង្គល​បូរី ប៉ុន្តែសមត្ថកិច្ច​ប៉ូលីស​ហាក់​ធ្វើ​មិនដឹង ហើយក៏​ទូរស័ព្ទ​ប្ដឹងទៅ​ប៉េអឹម​ស្រុក​មង្គល​បូរី ចេញ​ប្រតិបត្តិការ​ស្ទាក់​ចាប់បាន​រថយន្ត​ឡិច​ស៊ី​ស GS300 ពណ៌​ទឹកមាស​ពាក់​ស្លាក​លេខ ភ្នំពេញ2L-6585 ចំណែក​ជនសង្ស័យ​បានគេច​ខ្លួន​អស់។ បុរសរងគ្រោះ​បាន​និយាយ​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ​ខ្លួនគេ​និង​មិត្តភក្តិ​បាន​ទៅ​ផឹកស៊ី​នៅ​ហាង​គោដុត​អង្ក្រង​មួយកន្លែង ដែល​នៅជាប់​នឹង​ថ្នល់​រថភ្លើង​ចម្ងាយ​ពី​ផ្ទះ​របស់ខ្លួន​ប្រហែលជា ១គីឡូម៉ែត្រ ពេលនោះ​ជនរងគ្រោះ​បាន​អង្គុយ​តុ​ឆ្ងាយ​ពី​តុ​របស់​ជនសង្ស័យ ដែល​វៃ​ខ្លួន២ – ៣ តុ ក្រោយពេល​ស៊ីផឹក​រួចខ្លួន​ក៏​ត្រឡប់មកផ្ទះ​បាន​ប្រមាណ​ជា២ម៉ោង ស្រាប់តែ​ឈ្មោះ​នេះ​បាន​ជិះ​ម៉ូតូ​ដោយ​ដៃ​កាន់​កាំភ្លើង​មក​វាយ​ខ្លួន​តែម្ដង។

 

ជនរងគ្រោះ​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា រូបគេ​ធ្លាប់​ធ្វើការ​ជា​អ្នកស៊ីឈ្នួល​មើល​ការខុសត្រូវ​ត្រួត ឈើ​គ្រញូង ក្នង​ទឹកដី​ថៃ។ ក្រោយមក​រូបគេ ឈប់​ធ្វើការ​ជាមួយ​ហើយ​ទៅធ្វើ​ការ​ជាមួយ​អ្នកផ្សេង ដែល​បាន​ប្រាក់ខែ​ថ្លៃ​ជាង​ដល់​ទៅ៥០០ដុល្លា​អាមេរិក។ ជនរងគ្រោះ​បាន​និយាយទៀតថា  ចំពោះ​បញ្ហា​ដែល​ឈានដល់​ការ​វាយ​នេះ ជនរងគ្រោះ​ពុំ​ដឹងថា​មកពី​មូលហេតុ​អ្វី​នោះទេ អាចមក​បញ្ហា​ស្រី​ស្នេហ៍ និង មុខរបរ​រកស៊ី​ឈើ​គ្រញូង​របស់គេ។ បច្ចុប្បន្ន​ករណីនេះ​កំពុងតែ​ស្ថិតនៅ​ដៃ​របស់​ប៉េអឹម​ស្រុក​មង្គល​បូរី​ចាត់ការ ៕

115 (1) 115

 

Leave a Reply

(*) Required, Your email will not be published