គាស់ទូដែក លួចលុយក្រុមហ៊ុន ជាង១៥០០០ដុល្លារ មិនទាន់​ បានចាយផង ជាប់ខ្នោះ

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​៦​ ខែសីហា​ ឆ្នាំ​២០១៣​ នៅ​វេលា​ម៉ោង​១១​និង​១០​នាទី​នគរបាល​ខណ្ឌទួលគោក​បាន​ស្រាវ​ ជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ចំណុច​លូ​ប្រាំ​ ភូមិ​ទ្រា​៣​ផ្លូវលំ​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ដែល​បាន​ធ្វើ​សកម្មភាព​លួច​គាស់​ទូរ​ដែក​យក​លុយ​កាលពី​ថ្ងៃ​ទី​៥​ ខែសីហា​ ឆ្នាំ​២០១៣​ នៅ​ចំណុច​ហាង​Piza​ Company​ (​ភី​ហ្សា​ ខម​ផេ​នី​)​សាខា​កម្ពុជា​ក្រោម​ ដែល​មាន​ ទីតាំង​ផ្ទះ​លេខ​880E0​ ផ្លូវ​លេខ​១២៨​ ក្រុម​ទី​១៤​ ភូមិ​៤​ សង្កាត់​ទឹកល្អក់​ទី​១​ ខណ្ឌ​ទួល​គោក​ រាជធានី​ភ្នំពេញ​ ។​ ​ជនសង្ស័យ​ឈ្មោះ​ស៊ា​ប​ ច​ន្ធី​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បុគ្គលិក​ភី​ហ្សា​ខាំ​ផា​នី​ ផ្នែក​ដឹក​ជញ្ជូន​ តាម​ម៉ូតូ​ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ​ ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​ សុខ​ រាជធានី​ភ្នំពេញ​ ។​ ​សម្ភា​រៈ​បាត់បង់​រួម​មាន​ប្រាក់​ដុល្លារ​ចំនួន​១៥.៨៦៤.៣៤​ដុល្លារ​ ។​ វត្ថុ​តាង​ដក​ហូត​បាន​មាន​ប្រាក់​ដុល្លារ​ចំនួន​១៥.៤៣៦​ដុល្លារ​បាន​ប្រគល់​ឱ្យ​ក្រុមហ៊ុន​វិញ​តាម​ ការ​ស្នើ​សុំ​ ។​

 

​តាម​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​នគរបាល​ខណ្ឌទួលគោក​បានឱ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ ទី​៥​ ខែសីហា​ ឆ្នាំ​២០១៣​ វេលា​ម៉ោង​ ៧​ព្រឹក​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ បាន​ទទួល​ពាក្យបណ្ដឹង​ពី​តំណាង​ក្រុមហ៊ុន​PizaCompany​ (​ភី​ហ្សា​ខម​ផេ​នី​)​ ពី​ ករណី​ចោរ​គាស់​ទូរ​ដែក​យក​លុយ​ចំនួន​ ១៥.៨៦៤.៣៤​ដុល្លារ​ ។​ ​ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​នេះ​យើង​ បាន​ធ្វើការ​ស្រាវជ្រាវ​ដោយ​សហការ​ជាមួយ​ការិយាល័យ​បច្ចេកទេស​និង​កោសល្យវិច័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជ​ ធានី​ភ្នំពេញ​ដោយ​ពិនិត្យ​កន្លែង​កើតហេតុ​ និង​ស្រាវជ្រាវ​លើ​បុគ្គលិក​ដែល​យើង​មាន​ ការ​សង្ស័យ​រហូត​កំណត់​បាន​អត្ដសញ្ញាណ​ជនសង្ស័យ​ហើយ​យើង​បាន​ស្រាវជ្រាវ​ដឹង​ពី​កន្លែង​លាក់ខ្លួន​របស់​ជនសង្ស័យ​ឈ្មោះ​ស៊ា​ប​ ច​ន្ធី​យើង​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​និង​ ចាប់​យក​វត្ថុ​តាង​តែ​ម្ដង​ ។​ ​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ​ ស៊ា​ប​ ច​ន្ធី​ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕

S4468 S4469 S4470

 

Leave a Reply

(*) Required, Your email will not be published