គង់​ វង្ស​យ៉ា​ទី​ បោះ​បង់​ចោល​តំណែង​តួ​ឯក​ព្រោះ​វត្ត​មាន ​ចា​ រិទ្ធី​

, , Leave a comment

រាជធានីភ្នំពេញ ៖ ពិ​ធី​កា​រិនីក្នុ​ង​កម្ម​វិធី​រា​ត្រី​កម្សាន្តរ​បស់ស៊ី​ធីអិន​នាង គង់ វង្សយ៉ា​ទី​ ​ដែល​ជាប់​ឈ្មោះ​ជា​តា​រាសម្តែងបែបឆ្នាស​ឆ្នើមថ្មីៗ នេះមា​នកា​រ​ទម្លាយ​ព័ត៌មានថា ​នា​ងត្រូ​វ​គេជ្រើស​រើស ជា​តួឯ​ក​ក្នុងរឿ​ងភាគមួយឱ្យ​ស៊ីធី​អិ​ន​។ ​ដំ​ណឹង​រី​ក​រាយ​នេះ​ ​យ៉ា​ទី​ ​ឯក​ភា​ព​ទ​ទួ​លយ​ក​​​តែពេ​ល​នា​ងស៊ើបដឹ​ង​ថា ​មានកា​រចូល​រួ​មស​ម្តែង​​ដោ​យ​លោ​ក ​ចា​ រិទ្ធី ដែ​រ​នោះ​ ​នា​ងក៏​សុំ​ដ​ក​ខ្លួន​វិញ​ ដោ​យ​សា​រ​តែ​ធ្លាប់ជួ​ប​ប្រទះព័ត៌មា​នច​ចា​ម​អា​រ៉ា​ម​ថា​ ​ពាក់ព័ន្ធស្នេហា​ក្រៅ​ឆា​ក​ជា​មួ​យ​គ្នាធ្វើឱ្យ​កក្រើកពិ​ភ​ពសិល្បៈ​ទម្រាំតែនា​ង​រលា​ស់ខ្លួនរួច ។

 

ខ្សែ​ភាពយន្តភាគ​ថ្មីមួយ​ដែលមានចំណងជើងថា «ព្រហ្មលិខិត» ដែលកំពុងតែសម្រុកថត ដើម្បីដាក់បញ្ចាំងនាពេលខាងមុខនោះ រួមសម្តែងដោយតារាថ្មីចាស់ ជាច្រើនដួងដូចជាលោកសាយ សៀរ៉ា លោកចា រិទ្ធី លោកស៊ឹម សោភ័ណ កញ្ញាតូតា កញ្ញាអាង សូនីតា ជាដើម ។ តាមការឱ្យដឹងតួឯកស្រីដំបូងត្រូវអ្នកដឹកនាំរឿងជ្រើសរើសនាង គង់ វង្សយ៉ាទី ប៉ុន្តែដោយសារតែនាងដឹងថា មានវត្តមានលោកចា រិទ្ធី ជាតួអង្គសំខាន់ត្រូវគេទាក់ទងឱ្យសម្តែងដែរនោះ នាងក៏ប្រញាប់ដកថយវិញយ៉ាងលឿន ព្រោះខ្លាចមានពាក្យចចាមអារា៉មធ្ងន់ណាមួយ ប៉ះពាល់អារម្មណ៍នាង និងក្រុមគ្រួសារខាងលោកចា រិទ្ធី។

ការដកចិត្តមិនទទួលថតនេះដោយសារតែកន្លងមកនៅ ពេលស្រីស្រស់មានកែវភ្នែកស្រទន់គួរឱ្យទាក់ចិត្តនាង យ៉ា​ទី ចូលពិភពសិល្បៈភ្លាម បាន​ជំពប់​ព័ត៌​មាន​ចចា​ម​អារ៉ា​ម​អាស្រូវ​ធ្ងន់​ជុំវិញចំណងស្នេហ៍ក្រៅ​ឆាកជាមួយលោកចា រិទ្ធី ក្រោយពីបានរួមសម្តែងជាមួយគ្នានៅទូរទស្សន៍ប៉ុស្តិ៍លេខ៥ក្នុង រឿង«នាងឈូកស» រហូតល្បីលេចឮថា នាងមានកូន១ទៀតផង ។ ម៉្លោះហើយ យ៉ា​ទី បង្ខំចិត្តងាកចេញពីការសម្តែងក្នុងរឿងភាគនោះទាំងអារម្មណ៍សោកស្តាយ ដោយអ្នកដឹកនាំរឿងប្តូរដាក់កញ្ញាម៉ាក សែនសូនីតា វិញ ។

ក្នុងជំនួបនៅស៊ីធីអិន កាលពីពេលថ្មីៗនេះ យ៉ា​ទី លើកឡើងថា នាងបានចរចាជាមួយអ្នកដឹកនាំរឿងនៅស៊ីធីអិន កាលពីមួយរយៈមុនមែន ដើម្បីសហការ​គ្នាថត​រឿងភាគថ្មី​ក្រោមចំណង​ជើង​ថា «ព្រហ្មលិខិត» តែដល់ពេលសួរនាំដឹងថា មានតួណាខ្លះលេង គេថាមានតួចាស់ តួថ្មី ហើយស្រាប់តែមានលោកចា រិទ្ធី ដែរ ទើបនាងប្រកែកសុំដកខ្លួនវិញ ដោយសារតែខ្លាចមានពាក្យ​គេ​និយា​យ​ពី​​នាង​បែ​ប​នេះ​បែ​ប​នោះ​ពេ​ល​ចេញផ្សាយ នាំឱ្យនាងពិបាកទទួលយក ។ យា៉ទីបានលើកមូលហេតុបញ្ជាក់ទៀតថា នាងពិតជាខ្លាចរអារឿងរ៉ាវដែលមានការពាក់ព័ន្ធជាមួយលោកចា រិទ្ធី ម្តងទៀតណាស់ ព្រោះកាលពីលើកមុនផ្ទុះព័ត៌មានស្នេហាត្រីកោណយា៉ងកងរំពងពេញ ពិភពសិល្បៈ ដែលសូម្បីតែខ្លួននាងផ្ទាល់មិនបានចូលទៅលូកលាន់សោះឡើយ ។

លើសពីនេះគេថានាងថែមទាំងបង្កើតកូនលួចលាក់ ទៀតពេលបាត់មុខមួយរយៈ ។ អីុចឹងហើយនាងមានអារម្មណ៍សោកស្តាយជាខ្លាំងដែលបាត់បង់ឱកាសថត រឿងភាគថ្មីនៅស៊ីធីអិន ដែលជាទូរទស្សន៍ធំមួយមានអ្នកគាំទ្រច្រើន ដើម្បីគេចឱ្យផុតពីបញ្ហាដែលនាងមិនចង់ជួប ពិសេសពាក្យចចាមអារ៉ាមមិនល្អ ។

គង់ វង្សយ៉ា​ទី រំពឹងថា នាងនឹងក្តាប់ឱកាសលើកក្រោយទៀត​ សម្រាប់កា​រ​ថតរឿងនៅទូរទស្សន៍ដែលនាងធ្វើការនោះ ។ នាងនិយាយថា មិនអីទេនាងនៅតែជឿថា ថ្ងៃក្រោយ​ពិតជា​​មាន​រឿង​ថ្មី​ណាមួយដែលមានមុខនាងសម្តែង ទោះជាពេលនេះធ្លាក់ទៅលើដៃគេក៏នាងមិនអន់ចិត្តដែរព្រោះឆ្លង ផុតពីរឿងរា៉វឈឺក្បាលដែលនាងរលាស់ខ្លួនផុតយា៉ងលំបាកបំផុតនោះ ៕

S_0597 Kong-Vong-Yaty-2 IMG_0980

 

Leave a Reply

(*) Required, Your email will not be published