រថយន្ត​ហាយឡិនឌ័រ​ដឹកឈើ​គ្រញូង​ក្រឡាប់​ពេល​មក​ដល់​ស្រុក​បរិបូរណ៍​ខេត្តកំពង់ឆ្នាំង​

, , Leave a comment

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ម៉ាកហាយ​ឡិន​ដឺ ពណ៌​ស្ក ដឹកឈើ​គ្រញូង​មួយគ្រឿង បាន​ក្រឡាប់ ធ្លាក់​ចេញ ពី​ថ្នល់​ថ្នល់ជាតិ លេខ៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ១៣២ និង១៣៣ ស្ថិត​ក្នុងភូមិ​ត្រពាំង​ចាន់ ឃុំ ត្រពាំង​ចាន់ ស្រុក​បរិបូរ​ណ៌ កាលពី​វេលា​ម៉ោង១២ និង៣០នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី ៧ខែ សីហា​នេះ។

 

តាម ​ប្រភពពី​កន្លែងកើតហេតុ​បាន​និយាយថា នៅវេលា​ដូចខាងលើ គេ​បានឮ​សម្លេង​ហ្វ្រាំង​ឡានទៅ​មើល​ក៏​ឃើញ​រថយន្ត ម៉ាក​ហាយ​ឡិន​ដឺ ព​ណ៏​ស្ក គ្មាន​ស្លាក​មួយគ្រឿង​បាន​ក្រឡាប់​បោក​ផ្ទុប​នឹង​គល់មួយគ្រឿង​ទៀត​មិន​ ស្គាល់​ម៉ាក បានមក​ជួយ​ដឹក​អ្នកបើកបរ​ចេញទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាត់ទៅ។

ប្រភពពី ​មន្ត្រី កងរាជអាវុធហត្ថ​បាន​និយាយថា ពេលទៅដល់ គឺ​ឃើញ​ស្នាម​ដាន​កង់​រថយន្ត​នោះបណ្តាល ឲ្យ​ក្រឡាប់​បោក ៣ ទៅ៤ ត្រឡប់ និង​បាន​ដាច់​កង់​ក្រោយ​ខាងឆ្វេង រួច ទៅ​បោក​ផ្ទប់​នឹង​គល់ល្មើស​ជាក់ស្តែង បាន​រាយការណ៍​ទៅ​លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត ហើយ​ក៏បាន​ស្ទូច​យកទៅពិនិត្យ​មើល​ការរាប់​និង​វាស់វែង​ចំនួន​ឈើ​ទាំងអស់​ ដើម្បី​ក​សាង​សំណុំរឿង​ដាក់​ទៅ​តុលាការ​តាមផ្លូវច្បាប់។ ក្រោយ​ការវាស់វែង​ឈើ​ទាំងនោះ​ឃើញ​មាន​ចំនួន​សារុប៧០ដុំ ស្មើនឹង ១៧៣៩គីឡូក្រាម ជិត ១ម៉ែត្រគូប​កន្លះ ហើយ​បាន​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រួមទាំង​រថយន្ត​ហាយ​ឡិន​ដឺ​ មួយគ្រឿង​ផង៕

c2(13) c1(15)

 

Leave a Reply

(*) Required, Your email will not be published