ឈ្មោះ ស៊ាត សុខុម បង់​លុយឲ្យ​លោក សូយ សារិទ្ធ​ ប៉ុន្មាន​ក្នុង​មួ​យ​ខែ ទើបអា​ច​ប្រើស្បែកជា​យោ​ធា​ដឹកឈើខុស​ច្បាប់​ផ្ទុយ​ពីបទ​បញ្ជា​លេខ ០១​

, , Leave a comment

ខេត្តក្រចេះ ៖ ​សេច​ក្តីរាយ​ការណ៍​ពី​ខេត្តក្រចេះ​បាន​ឲ្យដឹ​ង​ថា សព្វ​ថ្ងៃនេះ​លោក​ ស៊ាត​ សុខុម​ ជា​ជំនួយ​ការ​លោក​ យឹម​ ​យាន​ មេទា​ហា​នសឹ​ករង​ខេត្តក្រ​ចេះ កំពុ​ងធ្វើជា​ឈ្មួញ​ចេ​ញមុខ​ចេ​ញ​មា​ត់​​​ជា​ង​​គេក្នុងកា​រ​រ​កស៊ី​ដឹក​ជ​ញ្ជូ​ន​ឈើប្រណីត​ចេ​ញ​ពីខេត្ត​ស្ទឹង​ត្រែង ហើយ​​លើ​ក​ដា​​​ក់​ឡាន​​បន្តនៅ​ចំ​ណុ​ចកោះ​ខ្ញែរ អូរកណ្តៀរ ស្រែ​ស្បូវ នឹង​ឃុំ​រលួស ស្រុ​កសំ​បូ​រ​  តា​មរ​ថ​យ​ន្ត​អ​ង្គ​ភា​ព​កូ​រ៉េ ៥​​ តោ​នស្លា​ក​លេ​ខខេ​ម​រៈភូមិន្ទ ពណ៌​ត្រេអ៊ី ឡើងមក​ខេត្តក្រចេះ​ ដើ​ម្បី​នាំចេញ​ទៅ​វៀតណាម​ យ៉ាង​អ​នា​ធិប​តេ​យ្យ​បំផុត គឺមិ​ន​លោះ​ថ្ងៃណាឡើ​យ ទាំ​ងពេ​ល​ភ្លៀង​ខ្លាំង មា​នរន្ទះ​បាញ់ ឬ​ខ្យ​ល់​ព្យុះក៏លោ​ក​ ស៊ាត សុខុ​ម នៅតែ​ធ្វើ​ការ​ដឹកជញ្ជូន​យ៉ាង​រលូ​ន​បំ​ផុ​ត​ ។

 

ដៃគូ​រ​កស៊ី​ឈើខុ​សច្បាប់រ​ប​ស់​ ស៊ា​ត ​សុ​ខុម​ គឺ​លោ​ក​ កា​ន ជាប៉ូ​លិស​ច​រាច​រ កូ​ន​ចៅ​លោ​ក​ ជួង ​ស៊ា​ង​ហាក់​ ​លោ​ក​ ​សា​រី​ ​ហៅ​ក្រៅ ​(១​៧​)​ ជា​មន្ត្រីប៉េ​អឹ​ម​ ​កំ​ពុង​ស្វះស្វែងញា​ប់​ដៃ​ញា​ប់ជើ​ង​រ​ត់​ ម​​ក​មើ​​​ល​ផ្លូវឱ្យលោ​ក ស៊ាត សុខុម​ ដឹ​កជ​ញ្ជូនឈើ​ជា​រៀ​ង​​រា​ល់​យ​ប់​រា​ល់​ថ្ងៃ​ ដែល​ក្នុងមួ​យ​ថ្ងៃ ២ ឡាន​ទៅ​ ៤​ ឡានយ៉ាង​រលូនពុំ​ខ្លាច​ក្រែង​សមត្ថ​កិ​ច្ច​ណា​ឡើ​យ​ ។ ហើ​យ​ស​មត្ថកិច្ច និ​ងមន្ត្រីជំ​នា​ញ​ពេល​​ខ្លះ​មិន​​​ដែ​ល​ហ៊ាន​ត្រួត​ពិ​និត្យ  ឬ​ហើ​ប​មាត់​ពី​កា​រ​រ​កស៊ី​​ដឹ​ក​ជ​ញ្ជូន​ឈើ​ខុស​ច្បាប់​រប​ស់​លោ​ក​​ ​ស៊ាត​​​ ​សុ​​ខុ​​ម​ នោះទេ គឺទី​១ដោ​យសា​រតែលោក​ ស៊ាត​ ​សុ​ខុ​ម ​មា​ន​លុ​យ​បិ​ទមា​ត់​​ស​មត្ថ​​កិ​ច្ច​អ​ស់​ទាំ​ង​នោះ​ ​និ​ង​ទី២​ ​លោ​ក​ ​ស៊ា​ត​ សុខុ​ម មាន​ស្បែកជា​យោ​ធា​ និង​មានថ្នាក់​លើ​​​​រប​ស់​គាត់​ជួ​យ​ជ្រោ​ម​ជ្រែង​។​

 

លោក​ ​ស៊ា​ត សុ​ខុ​ម​ ​មា​នក្រ​បខ័​ណ្ឌជា​ម​ន្ត្រី​យោ​ធា​ និងជាជំនួ​យ​ការ​ផ្ទា​ល់រ​ប​ស់​លោ​ក​ ​យឹ​ម​ យាន មេទា​ហាន​សឹ​ក​រ​ងខេ​ត្តក្រ​ចេះ​ ​ហើ​យគេ​មិ​នច្បាស់ទេ​ថា​ តើក្នុង​មួយ​ខែ​ៗ​លោ​ក​ ស៊ា​ត​ សុ​ខុ​ម  បា​ន​ផ្តល់ផល​ប្រយោជ​ន៍​យ​កទៅជូ​នលោ​ក​មេ​សឹ​ក​រង​ម្នាក់នោះ​ប៉ុ​ន្មាន​ម៉ឺនដុ​ល្លារ​នោះ​ទេ​ បាន​ជា​លោ​ក​ ​ស៊ា​ត​ ​សុខុ​ម ​អា​ច​យ​ក​ស្បែក​ជា​យោ​ធាយ​ក​រ​ថយន្ត​អង្គភា​ព​កូរ៉េ ​៥ តោន​ស្លាក​លេខ​ខេមរៈ​ភូមិន្ទ​ ​ព​ណ៌ត្រេអ៊ី និ​ងយ​ក​ងារជាទីប្រឹក្សា​រ​ប​ស់​លោ​កមេសឹ​ក​រងម្នាក់​នោះទៅ​ព​ង្រឹ​ងពង្រីកមុ​ខជំនួញ​រក​ស៊ីដឹ​កជញ្ជូន​ឈើខុស​ច្បាប់​រ​បស់​ខ្លួ​នកា​ន់តែ​អ​នា​ធិ​ប​តេ​​យ្យខ្លាំង​ឡើង ។ គេ​លើក​ជា​សំណួរថា​ តើ​បទប​ញ្ជាលេ​ខ ​០​១ ​រ​ប​ស់​លោ​ក​នា​យ​ករ​ដ្ឋមន្ត្រី ​ហ៊ុន​ ​សែ​ន​ អា​ច​មា​នឥទ្ធិព​ល​បង្កា​រប​ង្ក្រាប​ ​និងទប់ស្កាត់​កា​រ​ដឹក​ជ​ញ្ជូ​ន​ឈើ​ខុស​ច្បាប់​រ​ប​ស់​លោ​ក​ ស៊ា​ត​ ​សុខុ​​ម ​បា​ន​ឬក៏​អ​ត់ ព្រោះ​លោ​ក​ ស៊ា​ត ​សុខុម ​កំពុងតែ​ផ្គើនចំ​ពោះ​ការ​រឹ​ត​បន្តឹង​រ​បស់​រាជ​រដ្ឋាភិ​បា​ល​ ។​ លោ​ក ​ស៊ាត ​សុ​ខុម​ កំពុង​ធ្វើនៅពេ​លនេះ​មាន​ទំហំ​ធំ​ធេ​ង​ និង​ព្រ​ហើ​ន​បំផុត​ចំពោះ​កា​រ​រឹត​បន្តឹង​របស់​រាជ​រដ្ឋា​ភិបា​លដែ​ល​​​ទា​ម​ទា​រឲ្យ​ថ្នា​ក់លើ​ត្រួតពិនិ​​ត្យ​មើ​លភា​ព​អ​នា​ធិ​ប​តេ​យ្យរប​ស់​លោ​ក​ ស៊ាត​ សុខុ​ម ឡើង​វិ​ញ​ជាបន្ទាន់​កុំ​ឲ្យប្រជាព​ល​រដ្ឋរិះគ​ន់ថា ព្រោះ​តែសម្អាង​លើស្បែកជា​យោ​ធា​ ​លោក​ ស៊ា​ត សុខុម​ អាច​ធ្វើអ្វី​ៗតាម​តែ​អំ​ពើ​ចិត្ត ។

 

លោក​ ​សូយ​ សារិទ្ធ ​ជា​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តក្រចេះ ​លោ​ក​ ព្រាប សុធារ៉ា ប្រ​ធានផ្នែករដ្ឋបាលព្រៃឈើក្រចេះ មេព្រៃ មេខ្មូត​ មិ​នមា​ន​ស​កម្ម​ភា​ព​ពី​កា​រទ​ប់​ស្កាត់ និ​ង​បង្ក្រាប​នោះទេ​ ​គឺ​បិទ​ភ្នែកឲ្​យ​លោ​ក​ ស៊ា​ត​ ​សុខុ​​ម មា​នកា​រដឹ​ក​ជញ្ជូន​ឈើ​ប្រណី​តមា​ន​ ​បេ​ង​  ធ្ន​ង់ និង​គ្រញូង រា​ល់យ​ប់​ថ្ងៃ​តែ​ម្តង​ដូ​ចនេះ​លោ​ក ច័​ន្ទ សារុ​ន ​ជា​ពិ​សេស​លោ​ក​ ​ឆេ​ង គឹ​​ម​ស៊ុន​ ជា​ប្រ​ធា​​ន​រដ្ឋ​បាល​ព្រៃ​ឈើ​ប្រសិ​ន​បើ​មាន​ឆន្ទៈ​ពិ​ត​ប្រាក​ដក្នុង​ការ​អនុវត្តបទ​បញ្ជា​លេខ​ ០​១​ ក្នុង​កា​រប​ង្ការ​បង្ក្រា​ប និ​ងទប់ស្កាត់កា​រ​ដឹក​ជញ្ជូនឈើ​ខុ​សច្បាប់​រប​ស់រា​ជ​រដ្ឋាភិ​បា​ល​ មិន​គួរ​មើល​រំលង​ពីជំនួញ​ឈើខុស​ច្បាប់​ទ្រង់ទ្រាយធំ​លោ​ក​ ​ស៊ា​ត​ សុ​ខុ​ម​ ​ដែ​ល​ប្រើ​ស្បែ​ក​ជា​យោ​ធា​រ​ក​ស៊ី​ដឹ​កជ​ញ្ជូន​ឈើគ្រញូ​ង​ខុសច្បាប់​ ផ្ទុយពី​ប​ទបញ្ជា​លេ​ខ ​០១​ ​ចេ​ញ​ពី​ខេ​ត្ត​ស្ទឹ​ង​ត្រែ​ង ​ឆ្លង​កាត់​ខេត្ត​ក្រ​ចេះ​ ​ទៅ​ប្រ​ទេស​វៀត​ណា​ម រៀ​ង​រាល់​យ​ប់ ​រាល់​ថ្ងៃនោះ​​ទេ​ ៕

 image00111-2[1]

លោក ស៊ាត សុខុមយកឡានអង្គភាពដឹកឈើខុសច្បាប់
 

 

 

Leave a Reply

(*) Required, Your email will not be published