ពៅ សុជាតា ល្បី​គូ​ដណ្តឹង​តាម​ជាប់

, , Leave a comment

ស្ងាត់​ៗ​តារា​ចម្រៀង​កញ្ញា ពៅ សុជាតា បាន​ធ្លាយ​ព័ត៌មាន​ភ្ជាប់​ពាក្យ​ជាមួយ​មន្ត្រី​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កាល​ពី​ពីរ​ខែ​មុន​ ហើយ​ពេល​នេះ មាន​ព័ត៌មាន​ថា បុរស​ជា​អនាគត​ស្វាមីនោះ​របស់​នាង​បាន​តាម​ស្អិត​ដូច​តុ​កែ។ កញ្ញា ពៅ សុជាតា ប្រាប់​សារព័ត៌មាន​មុន​នេះ​ថា នាង ទើប​បាន​ភ្ជាប់​ពាក្យ​ជាមួយ​មន្ត្រី​ប៉េអិម​មួយ​រូប ក្រោយ​គេ​ឃើញ​នាង​បណ្តើរ​គ្នា​យ៉ាង​បើក​ចំហ​ជាមួយ​បុរស​នោះ ហើយ​ត្រូវ​សារព័ត៌មាន​សាក​សួរ។ ព្រម​ជាមួយ​គ្នា​នោះ អ្នក​សិល្បៈ​មួយ​រូប ក៏​បាន​​លួច​ប្រាប់​ថា គូ​ដណ្តឹង​រូប​នោះ​ស្រឡាញ់​កញ្ញា សុជាតា ណាស់ ដោយ​មិន​ដែល​បណ្តោយ​ឲ្យ​កញ្ញា ដើរ​តែ​ឯង​ឡើយ ហើយ​កាន់​តែ​តាម​ស្អិត​ជាង​មុន​ទៅ​ទៀត ពិសេស​ក្នុង​ដំណើរ​ចូល​រួម​ក្នុង​កម្មវិធី​សិល្បៈ​នានា។

 

នៅ​ក្នុង​ជំនួប​មួយ​នៅ​ក្រោយ​ឆាក​តន្ត្រី​ទូរទស្សន៍​អប្សរា​កញ្ញា ពៅ សុជាតា ដែល​អង្គុយ​ជាមួយ​បុរស​គូ​ដណ្តឹង​យ៉ាង​ជាមួយ​គូ​ដណ្តឹង​ផង បាន​ទទួល​ស្គាល់​បញ្ហា​នេះ។ តារា​ចម្រៀង​ស្រគត់ស្រគំ​រូប​នេះ​ថ្លែង​ថា ជា​រឿង​ធម្មតា ហើយ​កញ្ញា​ពេញ​ចិត្ត​ជាមួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​នេះ​របស់​គូ​ដណ្តឹង។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​មែន​ថា គ្រប់​ពេល​សុទ្ធ​តែ​គូ​ដណ្តឹង​ដើរ​តាម​រហូត​នោះ​ទេ គឺ​តែ​ពេល​ណា​ដែល​ទំនេរ​ដែរ​ប៉ុណ្ណោះ។

 

ពៅ សុជាតា ប្រាប់​ថា គូ​ដណ្តឹង​របស់​នាង មាន​ឈ្មោះ ជា បុណ្ណ​វឌ្ឍន៍ មាន​អាយុ ៣២​ឆ្នាំ មាន​តួនាទី​ជា​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ពាណិជ្ជករ​មួយ​រូប​ដែរ ហើយ​នាង​ត្រៀម​រៀប​ការ​ក្លាយ​ជា​គូ​ស្វាមី ភរិយា ស្រប​ច្បាប់​ នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០១៣​ខាង​មុខ​នេះ​ហើយ  ក្រោយ​បាន​ស្វែង​យល់​ចិត្ត​គ្នា​ល្អិតល្អន់ រយៈ​ពេល​ជាង​១​ឆ្នាំ​រួច​មក។ បើ​ទោះ​បាន​ភ្ជាប់​ពាក្យ និង​ត្រៀម​ខ្លួន​ចាំ​តែ​ថ្ងៃ​ចូល​រោងការ​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ ពៅ សុជាតា បាន​អះអាង​ថា ទោះ​បី​រៀបការ​រួច ក៏​នាង​នៅ​តែ​ប្រឡូក​នៅ​ក្នុង​សិល្បៈ​ធម្មតា ដរាប​ណា​នៅ​តែ​មាន​ការ​គាំទ្រ​ ម្យ៉ាង​អនាគត​ស្វាមី​នាង ក៏​មិន​ថា​អ្វី​ដែរ។

 

រំលឹក​ទៅ​ដល់​អំឡុង ៤-៥ ឆ្នាំ​មុន តារា​ចម្រៀង ដើម​ទ្រូង​ពើង​ក្បំ ពៅ សុជាតា ធ្លាប់​បាន​ភ្ជាប់​ទំនាក់​ទំនង​ស្នេហា​ជាមួយ​បុរស​ម្នាក់​នៅ​កាណាដា​ម្តង​រួច​មក​ហើយ ដោយ​កាល​ណោះ ថែម​ទាំង​ត្រៀម​រៀប​ការ​ពេញ​ច្បាប់​ទៀត​ផង។ ប៉ុន្តែ​ក្រោយ​មក ស្រាប់​តែ​បាន​ចែក​ផ្លូវ​គ្នា​ដើរ​រៀង​ខ្លួន​វិញ ដោយ​សំអាង​លើ​មូលហេតុ ខ្វះ​ការ​យល់​ចិត្ត​គ្នា និង​មិន​អាច​រួម​រស់​ជាមួយ​គ្នា​បាន។ ចាប់​តាំង​ពី​បរាជ័យ​ស្នេហា​ឆ្លង​ដែន​នោះ​មក តារា​ចម្រៀង​មនោសញ្ចេតនា ពៅ សុជាតា បាន​ស្ងប់​ស្ងាត់​ដំណឹង​ស្នេហ៍ ទើប​តែ​ពេល​នេះ ទម្លាយ​ថា បាន​ទទួល​ភ្ជាប់​ពាក្យ​ពី​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខាង​លើ ហើយ​ត្រៀម​ចូល​រោង​ការ​ចុង​ឆ្នាំ​នេះ​ទៀត។

ពៅ សុជាតា បាន​ចូលប្រឡូក​ក្នុង​ពិភព​សិល្បៈ​ប្រមាណ ៧​ឆ្នាំ​មក​ហើយ ក្នុង​នាម​ជា​តារា​ចម្រៀង​មនោសញ្ចេតនា។ យ៉ាង​ណា​កេរ្តិ៍​ឈ្មោះ​របស់​នាង​មិន​សូវ​លោត​ខ្លាំង​ទេ​នៅ​ក្នុង​ស្រុក ប៉ុន្តែ​នៅ​ក្រៅ​ស្រុក​វិញ នាង​ជា​តារា​ចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប។ ជាក់​ស្តែង នាង​ប្រាប់​ថា ត្រៀម​ចេញ​ចាក​ចេញ​ក្រៅ​ប្រទេស​ទៀត​ក្នុង​ពេល​ឆាប់​ៗ​នេះ៕

482374_370363919744849_1193872776_n1 970794_499912883418507_1967286503_n 970736_4990514404036_1094198002_n1

ប្រភព សប្បាយ

 

Leave a Reply

(*) Required, Your email will not be published