ស្រវឹងស្រា បើករថយន្ត បុកដើមពោធិ៍ អ្នកបើក រថយន្តរត់គេចខ្លួន

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង បាន​បើក​យ៉ាង​លឿន​បុក​ដើម​ពោធិ៍ បណ្ដាល​ឲ្យ​ខ្ទេច​មួយ​កំណាត់​មុខ កាលពី​វេលា​ម៉ោង​១២ និង​៤០​នាទី ត្រង់ចំណុច​ផ្លូវ​ព្រះ​មុ​នីវង្ស ប្រសព្វនឹង​ផ្លូវ​លេខ​៨៨ ក្នុង​សង្កាត់​ស្រះចក ខ​ណ្ឌូ​ដូនពេញ ។​

សាក្សី​បាន​និយាយថា គេ​ឃើញ​រថយន្ត​កាមរី​ឆ្លាម​ពណ៌​ស មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2K 6745 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង តាម​បណ្ដោយ​ផ្លូ​វ​ព្រះមុនីវង្ស  លុះ​ទៅដល់​ចំណុច​ផ្លូវកែង​លេខ​៨៨ ក៏​ជ្រុល​ទៅបុក​ដើម​ពោធិ៍ ពេញទំហឹង​តែម្ដង បណ្ដាល​ឲ្យ​រថយន្ត​ផ្ទុះ​ពោង​សុវត្ថិភាព​ខ្ទេច​មួយ​កំណាត់​មុខ កល់​ជាប់​នឹង​ដើម​ពោធិ៍​ទៅមុខ​លែងរួច តែ​មិន​បណ្ដាល​ឲ្យ​អ្នកបើកបរ​រងរបួស​ទេ ។​


​ក្រោយ​កើតហេតុ អ្នកបើក​បរបាន​បើកទ្វារ​ឡើង​ជិះ​ម៉ូតូ​គេចខ្លួនបាត់ ដោយ​បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ ហើយ​ត្រូវបាន​សមត្ថកិច្ច​ចុះមក​វាស់វែង អូស​យក​ទី​រក្សា​ទុក​ នៅ​ការិយាល័យ​ចរាចរ​ណ៏​ជើងគោក​រាជធានី​ភ្នំពេញ  ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ពេល​ក្រោយ ៕

ch1

 

 

Leave a Reply

(*) Required, Your email will not be published