បំផ្ទុះគ្រាប់បែក នៅក្បែរ សាលាដំបូង រាជធានីភ្នំពេញ ទាំងកណ្តាលរាត្រី

, , Leave a comment

រាជធានី​ភ្នំពេញ ​៖ គ្រាប់បែក​កែច្នៃ​មួយ​គ្រាប់​បាន​ផ្ទុះ​យ៉ាង​កក្រើក ក្បែរ​របង​សាលា​រាជធានី​ភ្នំពេញ កាលពី​វរ​លា​ម៉ោង​១ និង​២០​នាទី រំលង​អា​ធ្រា​ត្រ ចូល​ថ្ងៃទី​០៧ ខែ សីហា ឆ្នាំ​ ២០១៣ នៅ​ចំណុច​ផ្លូវ​លេខ ២០១៣(​ក្បែរ​របង​តុលាការ​ពី​ខាងត្បូង​) ក្នុង​ក្រុម​៦២ ភូមិ ៧ សង្កា​ត​វាលវង់ ខណ្ឌ​៧​មករា ។

ភ្លាមៗ​គេ​ឃើញ​លោក ជួន សុវណ្ណ ស្នងការ​គរ​បាល​រាជធានី​ភ្នំពេញ លោក យ៉ា គឹមអ៊ី មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​លោក​ជីវ កេង ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ទៅដល់​កន្លែងកើតហេតុ និង​ម៉ោងជាង​៣​ក្រុម​ជំនាញ​ផ្នែក​គ្រាប់បែក​បាន​ទៅដល់​។ ក្រោយ​ការ​ស្រា​ជ្រាវ​បាន​រកឃើញថា គ្រាប់បែក​ដែល​ផ្ទុះ​នោះ គឺជា​គ្រាប់បែក​កែច្នៃ ដែល​គេ​ដាក់​ក្នុង​ប៊ីដុង យកទៅ​ប្លុង​ចោល​ក្នុង​ធុងសំរាម ។​

 

សម្លេង​ផ្ទុះ​ទាំង​ពាក់កណ្ដាល​អា​ធ្រា​ត្រ​ដែល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំងក្លា​ដល់​ប្រជាពលរដ្ឋ​នេះ បានធ្វើ​ឲ្យ​បែក​កញ្ចក់​អាគារ​ធនាគារ​អេ​លី​ស៊ី​ដា ចំនួន​៣​ផ្ទាំង និង​បែក​ក​ញ្ច​ក់​ផ្ទះ​ប្រជាពលរដ្ឋ​អស់​មួយចំនួន​ផងដែរ ។​ តែ​យ៉ាងណាក៏ដោយ​ក៏​ណី​នេះ​មិន​បានធ្វើ​ឲ្យ​មនុ​ស្សណា​ម្នាក់រ​ងរ​បូស​ឡើយ ។​ក្រុម​ម​ត្ថ​ក​កិច្ច​ពេលនេះ​កំពុងតែធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ជា​បន្តទៀត ដើម្បី​ឈានទៅ​កំ​ណ​ត់​មុខសញ្ញា​ជនបង្ក ៕

ppb (1) ppb

 

Leave a Reply

(*) Required, Your email will not be published