បុរស​ម្នាក់​បើក​ម៉ូតូ​បត់​ឆ្លងផ្លូវ​ត្រូវ​រថយន្ដ​បុក​ស្លាប់​នៅ​ផ្លូវជាតិ​លេខ​ ៣

, , Leave a comment

ខេត្តកណ្តាល ​៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ រវាង​ម៉ូតូ​និង​រថយន្ត កាលពី​វេលា​ម៉ោង​១៧ និង​១០​នាទី ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៣ នៅ​​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៣-៣៤ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​ក្រាំង​គាំ ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។​


​មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​កណ្តាលស្ទឹង​បាន​ឲ្យ​ដឹងថា បុរសរងគ្រោះ​ឈ្មោះ នូ សុន អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្វាយទៀប ស្រុក​គី​រី​វង្ស ខេត្តតាកែវ បើកបរ​ម៉ូតូ​ធុន​សេ​១០០ កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ផ​.៤៩៣៨.​ភព​១ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ។ ចំណែកឯ​រថយន្ត​បង្ក​ម៉ាក​កាមរី​ហើម ពណ៌​ត្រាវ ពាក់​ស្លាក​លេខ​ភ្នំពេញ​2A-6127 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ដួង លាភ អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សំរោង​ខាងកើត ឃុំ​ព្រេច ស្រុក​គី​រី​វង្ស ខេត្តតាកែវ ។ ក្រោយពី​មាន​ហេតុ​ការកើតឡើង​អ្នកបើកបរ​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ធ្វើការ​ឃាត់ខ្លួន​បញ្ជូនមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង រួមជាមួយ​រថយន្ត និង​ម៉ូតូ ដើម្បី​ចាត់ការ​តាមច្បាប់​។​

មន្ត្រីនគរបាល​ខាងលើ​បាន​បន្តថា នៅ​មុនពេល​កើតហេតុ​សាក្សី​បានឃើញ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ធុន​សេ​១០០ កូរ៉េ ពណ៌​ក្រហម ម្នាក់ឯង​តាម​បណ្តោយ​ផ្លូ​វ​ជា​តិ​លេខ​៣ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ។​លុះ​បើក​មកដល់​ចំណុចកើតហេតុ​គាត់​បាន​បើក​ម៉ូតូ​បត់​ឆ្លងផ្លូវ​ជាតិ ខណៈនោះ​ក៍​ស្រាប់​តែមាន​រថយន្ត​ម៉ាក​កាមរី​គូថ​ហើយ​បើក​មកដល់ ក៏​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង​ដួល​បោក​ទៅលើ​ផ្លូវជាតិ ស្លាប់​មួយ​រំពេច​តែម្តង ។​ ក្រោយ​ការវាស់វែង​សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ទំនាក់ទំនង​ទៅ​កន្លែង​ជនរងគ្រោះ​ស្នាក់​ទៅ ដើម្បី​ឲ្យ​បងប្អូន​មក​ទទួលយក​សព​យក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

dscf2253

 

Leave a Reply

(*) Required, Your email will not be published