អត់​​លុយ​សង​គេ បំបោង​រឿង​ថា ចោរ​ប្លន់​​ សមត្ថកិច្ច​វិល​មុខ​ពេញ​មួយ​យប់​

, , Leave a comment

រាជ​ធានី​ភ្នំ​ពេញ​ ​៖ ស្ត្រី​ម្នាក់​ដោ​យសា​រ​​​តែ​អ​ត់​លុ​យ​​​សង​គេ​​​បា​ន​ប្រើ​ល្បិច​បំបោ​ង​សភាព​កា​រណ៍ថា​ ត្រូវ​ចោ​រប្លន់យ​កលុ​យ និង​ម៉ូតូសេ​ ១២៥ ​ស៊េរី ២០១៣​ ​ទៅ​បាត់​ធ្វើឲ្យ​មា​ន​កា​រភ្ញាក់​ផ្អើ​ល​ ដ​ល់​ក​​ម្លាំងនគរបាលខណ្ឌដង្កោ​ចម្រុះ ​ចុះដល់ចំណុចកើតហេតុ ។ ប៉ុន្តែក្រោយពីធ្វើការសាកសួរស្ត្រីរូបនោះបានឆ្លើយសារភាពថា កាលដែលគាត់ធ្វើបែបនេះ គឺដោយសារ​តែគា​ត់​ជំពាក់ លុ​យ​គេ​ហើ​យ​គ្មានលុយសង ។ មន្ត្រីនគរបាលខណ្ឌដង្កោប្រាប់ឲ្យដឹងថា ស្ត្រីដែលប្រើល្បិចបំបោងសភាពការធ្វើឲ្យសមត្ថកិច្ចមានការឈឺក្បាល នេះមានឈ្មោះ ទ្រី ចាន់ដេត អាយុ ៤៨ ឆ្នាំ មុខ របរ​ល​ក់ដូរ រស់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

 

ប្រភពព័ត៌មានពីមន្ត្រីនគរបាលខាងលើប្រាប់ថា ក្រោយពីបង្កភាពចលាចលស្ត្រីឈ្មោះ ទ្រី ចាន់ដេត បានប្រាប់ថា នៅយប់កើតហេតុរូបគាត់បានធ្វើដំណើរចេញពីស្ទឹងមានជ័យ ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿងម៉ាកសេ ១២៥ ស៊េរី ២០១៣ ដែលទើបនឹងទិញក្នុងតម្លៃ ១៣០០ ដុល្លារ ហើយនៅពេលធ្វើដំណើររូបគាត់បានទុកលុយនៅក្រោមកែបម៉ូតូចំនួន ១ លានរៀល​សម្រាប់ស​ង​គេ លុះ​មក​ដល់ចំណុចក្បែរស្ថានីយ​ប្រេងតេលា ភូមិឬស្សី សង្កាត់​ស្ទឹងមានជ័យ ក៏​ត្រូ​វចោរប្លន់​យកទៅ​បា​ត់ ។ បន្ទាប់មកគា​ត់​ក៏​បាន​ដើរតាមផ្លូវ ២១៧ រហូតមកដល់មុខហាង នំប៉័ងបាយ័ន ស្ថិត​ក្នុង​ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រូបគាត់បានស្រែកឆោឡោថា មានចោរប្លន់យកម៉ូតូរបស់គាត់​​ទៅបាត់ហើយ​ធ្វើមាន​ការ​ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ច នគរបាលខណ្ឌដង្កោ ដែលដឹកនាំដោយលោក យឹម សារ៉ាន់ ចុះមក​ដល់​ចំណុចកើត​ហេតុ ដើម្បីជួយអន្តរាគមន៍។ ប៉ុន្តែហេតុការណ៍នេះ​ក្រោយធ្វើការសាកសួរ ក៏បែកធ្លាយរឿងជំពាក់លុយគេ ហើយគ្មានលុយសង ក៏​បំបោងសភាពការនេះតែម្តង។

 

ទាក់ទិនទៅនឹងករណីនេះផងដែរ​លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌដ​ង្កោប្រាប់ឲ្យដឹងថា ហេតុការណ៍​ដែលធ្វើឲ្យលោកឈឺក្បាលនេះ​បានកើតឡើងកាល ពីវេលាម៉ោង ២០ និង ៣០ នាទី យប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៣ ដោយសារតែស្ត្រីរូបនោះជំពាក់លុយគេ ប៉ុន្តែគ្មានលុយសង ក៏ធ្វើបែបនេះ៕

p1110019 p1110021

 

Leave a Reply

(*) Required, Your email will not be published