មេ​គយ​ច្រក​ត្រពាំង​ផ្លុ​ង​លោក វ៉ូ វណ្ណា ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ នាំចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​បង្ក​ផល​លំបាក សម្រាប់​ទំនិញ​វិនិយោគ​

, , Leave a comment

ខេត្តកំពង់ចាម ៖ ក្នុងតួនាទី​ជា​ប្រធាន ការិយាល័យ​គយ និង​រដ្ឋាករ​ប្រចាំ ច្រក​ត្រពាំង​ផ្លុ​ង លោក វ៉ូ វណ្ណា កំពុង​សប្បាយ​ ប្រមូល​លុយ ពី​សកម្មភាព​ខុសច្បាប់ និង​ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ ទាំង​តូច​ទាំង​ធំ នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ មកពី​ប្រទេស​វៀតណាម នាំ​ឲ្យ​បាត់បង់​ចំណូល​ពន្ធ​រដ្ឋ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ប៉ុន្តែ​រហូតមកដល់​ម៉ោង​នេះ គេ​នៅតែ​ទទួលស្គាល់ថា លោក វ៉ូ វណ្ណា មេ​គយ​ច្រក​ត្រពាំង​ផ្លុ​ង មិនទាន់​ខ្លាចរអារ ឬក៏​ព្រួយបារម្ភ​នៅឡើយ​ទេ ពី​ការដកហូត​មុខតំណែង ក្នុង​រឿង​ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ ។​

 

​ច្រក​ត្រពាំង​ផ្លុ​ង ដែល​ស្ថិតនៅក្នុង ស្រុក​ពញាក្រែក ខេត្ដ​កំពង់ចាម គឺជា​ច្រក​ដ៏​សំខាន់​មួយ សម្រាប់​ក្រុម​ឈ្មួញ នាំចូល​ទំនិញគេចពន្ធ ទ្រង់ទ្រាយ​ធំជាងគេ បើ​ប្រៀបធៀប​ជាមួយ ច្រកព្រំដែន​នៅតាម​ខេត្ដ​ដទៃទៀត ក្នុង​ភូមិភាគ​ឦសាន ក្នុងនោះ​រួម មាន​ទំនិញ​វិនិយោគ និង​ទំនិញ​បង់ពន្ធ​គ្រប់​ប្រភេទ ដែល​គេ​សំដៅ​ទៅលើ​ការ ហូរ​ចូល​ទំនិញ​មិន​ប្រក្រតី ដ៏​ច្រើន​បែបនេះ គឺជា​ប្រភព​សេដ្ឋកិច្ច មួយ​ដ៏​សំខាន់​សម្រាប់ ឱ្យ​សមត្ថកិច្ច​ដែលមាន​វត្ដ​មាន ឈរជើង​នៅ​ច្រក ត្រពាំង​ផ្លុ​ង តាម​អនុក្រឹត្យ របស់​រដ្ឋាភិបាល ទទួលបាន​ផល ប្រយោជន៍​ច្រើន ពី​ការចូលរួម​បំបាត់​ពន្ធ និង​អនុញ្ញាត​ឱ្យមាន ការ​នាំចូល​ទំនិញ​ខ្លះ ដែល​មិនបាន​បង់ពន្ធ ។​

 

​លោក វ៉ូ វណ្ណា ប្រធានការិយាល័យ​គយ និង​រដ្ឋាករ ប្រចាំ​ច្រក​ត្រពាំង​ផ្លុ​ង បាន​បង្កើត​ឲ្យ​មាន​អំពើពុករលួយ ទៅលើ​ការពិនិត្យ​ឯកសារ នៃ​ទំនិញ​វិនិយោគ ដូចជា​ឯកសារ​ប្រតិវេទន៍ សម្រាប់​នាំចូល​ទំនិញ​វិនិយោគ​នីមួយៗ ដែល​ចាត់ទុកថា​ជា​រឿង​ស្របច្បាប់ យ៉ាងហោចណាស់​ក៏ត្រូវ ចំណាយ​សេវា​ក្រោម​តុ ចាប់ពី ៧០​ទៅ​៨០ ដុល្លារ សម្រាប់​មន្ដ្រី​គយ រួមទាំង លោក វ៉ូ វណ្ណា ផងដែរ ។ អំពើពុករលួយ​បែបនេះ គេ​អាច​ពណ៌នា​បាន​ថា យ៉ាងហោចណាស់ ក៏​ក្នុង​មួយថ្ងៃ មាន​ឯកសារ​នាំចូល ទំនិញ​វិនិយោគ ឆ្លងកាត់​តាម​ច្រកព្រំដែន​ត្រ​ពាំ​ផ្លុ​ង​ប្រមាណ ២០​ទៅ​៣០ ឯកសារ ចុះបើ​ក្នុង​មួយ​ឯកសារ ត្រូវ​ចំណាយ​ពី ៧០​ទៅ​៨៥​ដុល្លារ សួរថា​ចំណូល​ជា លក្ខណៈ​ក្រោម​តុ​បែបនេះ មាន​ចំនួន​ប៉ុន្មាន​ក្នុង​មួយថ្ងៃៗ ។​

 

​ដោយឡែក​លោក វ៉ូ វណ្ណា ក៏បាន​ឃុបឃិត ជាមួយ​ឈ្មួញ​ដែល​រកស៊ី នាំចូល​ទំនិញ​មិន​ប្រក្រតី ឲ្យ​បង់ពន្ធ​តាមរបៀប​បន្ធូរបន្ថយ តាមរយៈ​ការជួយ​រៀបចំ ឯកសារ​ជា​លក្ខណៈ ក្លែងភេទ​ទំនិញ ។ គ្រាន់តែ​ករណី​ទំនិញ​របស់​ឈ្មួញ ហាក់ ម៉ៅ និង​ទំនិញ​របស់ យាយ ញាប់​, ឈ្មួញ ផាត់ ប៊ុន​, ឈ្មួញ យាយ​ភី ដែល​បាន​ដឹកជញ្ជូន​ឆ្លងកាត់ ច្រក​ត្រពាំង​ផ្លុ​ង ទាំងថ្ងៃទាំងយប់ តាម​រថយន្ត​យី​ឌុបៗ​ធំៗ គេ​ដឹងថា មាន​ចំនួន​ប្រមាណ ៥០​ទៅ​៦០ ភាគរយ គឺ​បង់ពន្ធ​មិន​គ្រប់ ដូច្នេះ​លោក វ៉ូ វណ្ណា មិនអាច​ឆ្លើយ​ដោះសា​រថា ខ្លួន​មិនបាន​ទទួល​លាភសក្ការៈ រាល់​ទំនិញ​មិន​ប្រក្រតី ដែល​នាំចូល​តាម​ច្រក​ត្រពាំង​ផ្លុ​ង នោះឡើយ​។​

 

មន្ដ្រី​តូចតាច​មួយចំនួន បាន​អះអាងថា ទំនិញ​របស់​ឈ្មួញ ហាក់ ម៉ៅ​, ឈ្មួញ យាយ​ញាប់​, យាយ​ភី និង​ឈ្មួញ ផាត់ ប៊ុន គឺ​សមត្ថកិច្ច​ទាំងនោះ  មិន​ហ៊ាន​ប៉ះពាល់​ទេ ដោយសារ​ទំនិញ​ទាំងអស់នេះ មាន​អ្នកសម្របសម្រួល​រត់កា​រ បង់លុយ​ឲ្យ​មន្ត្រី​ធំៗ រួចរាល់​អស់ហើយ​។ ប៉ុន្ដែ​ក្រុម​ឈ្មួញ​ធំៗ ដែល​រកស៊ី​បង់ពន្ធ មិន​គ្រប់​ទាំងអស់នេះ បាន​យល់​យ៉ាងច្បាស់ ពី​ការ​បង់លុយ​ឲ្យ​ជំនាញ​គយ ដូច្នេះ​លោក វ៉ូ វណ្ណា សប្បាយ​ក្នុងការ​កើប​ផលប្រយោជន៍ សម្រាប់​បុគ្គល​ខ្លួន​គាត់ និង​សម្រាប់​បង់​ជូន​ថ្នាក់លើ ។ ស្របពេល​ដែល​លោក ប៉ែន ស៊ីម៉ន ក៏ដូចជា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​គម្រោង​បញ្ឈរជើង​មន្ដ្រី​គយ មួយចំនួន​ដែលជា​ប់​ទាក់ទិន​រឿងអាស្រូវ​ពុករលួយ បែរជា​លោក វ៉ូ វណ្ណា ដែលមាន​ប្រ​វ​ត្ដិ​ប្រ​ព្រឹ​ត្ដ អំពើពុករលួយ​ដុះ​ស្លែ មិនទាន់​ព្រឺរោម​ជើង​នៅឡើយ​ទេ ៕

7d13ce08-3a55-43b7-af45-281a02f0b538 30-May

 

Leave a Reply

(*) Required, Your email will not be published