លោក ជឹម សេងហុង ​ស្ន​ង​កា​រ​រ​ង​ខេត្ត​កំ​ព​ង់​ចា​ម​ ថយឡាន​ចេ​ញ​ពី​ផ្ទះ​កិ​ន​ក្មេង​ប្រុ​​ស​អា​យុ ៩ ឆ្នាំ​ធ្លា​យខួ​រស្លាប់យ៉ា​​ងអា​ណោ​ចអាធ័ម​

, , Leave a comment

ខេត្តកំពង់ចាម ៖ ប្រ​ជា​ពល​រដ្ឋបា​ន​ចោម​រោម​មើ​ល​សា​ក​ស​ពក្មេង​ប្រុស​ម្នាក់​អាយុ ៩ ឆ្នាំ ដែល​ត្រូវ​បា​នរថយន្តឡិចស៊ីសរប​ស់​លោក ជឹម សេង​ហុង ជា​ស្នង​កា​ររង​ន​គ​រ​បាល​​ខេត្ត​កំព​ង់ចា​ម បាន​កិន​ធ្លាយ ខួរ​ស្លាប់​យ៉ាងអាណោចអាធ័មបំផុត កា​ល​ពី​វេ​លាម៉ោ​ង​ ១៤ និង ៥០ នាទី​  ថ្ងៃទី​០​៦ ខែ​សីហា ឆ្នាំ​២​០១៣ ដោ​យគ្រប់ៗ​គ្នាបានរិះ​គន់​ចំ​ពោះ​​អ្នក​មាន​លុ​យ​មាន​អំ​ណា​ច​ដែ​ល​មិ​នបា​នឈប់​​​រ​ថ​យន្ត​ជួយ​មើល​ស​​ពក្មេង​រ​ងគ្រោះ។
 
សេចក្តីរាយការណ៍ព័ត៌មានពីខេត្តកំពង់ចាមបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ ហាយ សុខគង់ ហៅកក្កដាអាយុ ៩ ឆ្នាំ រ​ស់​នៅ​​​ភូមិ​​មេម៉ា​​យ​ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្ត​កំ​ពង់​ចា​ម ត្រូវបានរថយន្តឡិចស៊ីស ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខ 4677 ដែលបើកបរដោយលោក ជឹម សេងហុង ស្នងការរងប៉ូលីសខេត្តកំពង់ចាម។ មុន​ពេល​កើត​ហេតុ​ក្មេង​រង​គ្រោះ​បាន​អ​ង្គុយ​លេងនៅលើចិញ្ចើមផ្លូវស្រា​ប់​តែ​លោ​ក​ ជឹម សេងហុង បាន​ថ​យ​រ​ថ​យន្ត​ចេញ​ពី​ផ្ទះ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ជ្រុ​ល​ទៅកិ​ន​ក្មេង​រង​គ្រោះ បែក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​នឹ​ងក​ន្លែ​ង​កើ​ត​ហេតុ ។
 
ពេ​ល​កើតហេ​តុ​ភ្លាមៗ​លោ​ក​ ​ជឹ​ម សេងហុង ​មិ​នបា​ន​ទុ​ក​រថ​យន្ត​​នៅកន្លែង​កើ​ត​ហេតុ ដើ​ម្បី​ឲ្យស​មត្ថ​កិច្ច​ចុះ​វាស់​វែង ដើ​ម្បីដោះ​ស្រាយ​តាម​ផ្លូវច្បា​ប់នោះ​ទេ​ គឺ​លោក​ ជឹម​ សេ​ង​ហុ​ង បាន​បើក​រថ​យន្ត​ទៅ​កាន់​ប៊ុយ​រ៉ូ​ធ្វើ​កា​រហា​ក់ដូច​ជា​គ្មា​នអ្វី​កើត​ឡើ​ង​នោះ​ទេ ។ យ៉ា​ងណាក៏​ដោ​យលោ​ក ជឹម សេង​ហុ​ង បាន​ព្យាយា​មបិ​ទ​ព័ត៌​មា​ននេះ​ ដើ​ម្បី​​កុំ​ឲ្យ​លេច​ឮទៅ​ខា​ង​ក្រៅ ហើយ​កំពុង​ចរចា​ដោះ​ស្រាយ​សំណ​ងជា​មួយ​គ្រួសារ​ក្មេង​រ​ងគ្រោះ ដើម្បី​បញ្ចប់រឿងមិ​នចាំ​​បា​ច់ប​ញ្ជូនករណីនេះទៅកាន់តុលាការ។ សូមបញ្ជាក់ថា ក្រុមគ្រួសារក្មេងរងគ្រោះ និងតំណាងរបស់លោក ជឹម សេងហុង កំពុងចរចាបញ្ចប់រឿងដោយមិនខ្វល់ពីចំណាត់ការផ្លូវច្បាប់នោះទេ៕


20130806_152524[1]

 

 

Leave a Reply

(*) Required, Your email will not be published