ស្ត្រី​អាជីវករ​២នាក់​ទំនាស់​គ្នា​រឿង​លក់​ដូរ​​ឈ្លោះ​គ្នា​បែក​ផ្សែង ម្នាក់​ចូល​ពេទ្យនិង​ម្នាក់​​ទៀត​​ប៉ូលិស​ឃាត់​​ខ្លួន​

, , Leave a comment

ខេត្តកំពង់ចាម ៖ គ្រាន់តែរឿងបន្តិចបន្តួច បាន​ធ្វើ​ឲ្យ​ស្ត្រីអាជីវករ ២ នាក់ ​ប្រ​កែក​តឹង​សសៃរ​ក​ ដាក់​គ្នា​ ហើយ​​ឈា​ន​​ដល់​​បង្ក​ជា​ជ​ម្លោះ​ឈ្លោះ​គ្នា​បែ​ក​ផ្សែង​ រហូត​ដល់ប្រើអំពើហិង្សា វាយតប់គ្នាបណ្តាលឱ្យស្ត្រីម្នាក់ រងរបួសភ្នែកខាងស្តាំ ហូរឈាមកក្លាក់ ត្រូវបានគេ បញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន និងម្នាក់ទៀតសមត្ថកិច្ចឃាត់ ខ្លួនទៅអធិការដ្ឋានក្រុងកំពង់ចាម ដែលហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៦ សីហា ២០១៣ ក្បែរច្រកចូលផ្សារសាលាចិន ភូមិទី៩ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។


​បើតាម​ប្រភពព័ត៌មាន​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​ភាគី​ស្ត្រីដែល​រងរបួស​មានឈ្មោះ តាំង ស៊ី​ផាន ហៅ​មុំ អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ជីក សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ចំណែក​ស្ត្រី​ដែលជា​អ្នកដៃដល់​ឈ្មោះ យ៉ុង យ៉ា​និ​ត អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​។​

 

​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ គេ​បានឃើញ​ស្ត្រី​​ទាំង​២​នាក់​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង លុះ​មួយ​សន្ទុះ​​ក្រោយមក​ក៏បង្ក​ទៅជា​អំពើហិង្សា​វាយ​ប្រតាយប្រតប់​គ្នា​ពេញ​ផ្លូវ ទោះបី​ជាមាន​គេ​ស្រែក​ឃាត់​យ៉ាងណា​ក៏​មិន​ព្រមស្តាប់​ដែរ​។ លទ្ធផល​នៃ​ការ​វាយ​ប្រតាយប្រតប់​គ្នា​នេះ គឺ​អ្នកឈ្នះ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ចំណែក​អ្នកចាញ់​ត្រូវបាន​រងរបួស​បែក​ភ្នែក​ខាងស្តាំ និង​ដៃ​ខាងឆ្វេង​រងរបួស​ស្រាល​។​

 

​បន្ទាប់ពី​​មានការ​ប្រទូស្ត​រាយ​គ្នា​បាន​មួយសន្ទុះ សមត្ថកិច្ច​ក៏បាន​ចុះទៅ​អន្តរាគមន៍ ដើម្បី​ធ្វើការ​បំបែក​អ្នក​ទាំង​២ និង​បាន​បញ្ជូន​ស្ត្រី​ដែល​ជា​អ្នកចាញ់​ទៅធ្វើ​ការសង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក​ស្ត្រី​ដែលជា​អ្នកឈ្នះ​ត្រូវ​សមត្ថកិច្ច​នាំយកមក​ស្នាក់ការ​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សួរនាំ​។ នេះ​បាន​ដូច​ជា​ពាក្យដែល​​គេ​តែង​តែ​និយាយ​ថាលទ្ធ​ផល​នៃ​អំពើ​ហិង្សា​គឺ​ អ្នកចាញ់​ដេកពេទ្យ អ្នកឈ្នះ​ដេក​ប៉ុស្តិ៍៕

1-4351 2-1999

 

Leave a Reply

(*) Required, Your email will not be published