​ស្ដ្រី​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់​ ត្រូវ​ឃុំខ្លួន ពី​បទ​ជួញដូរ​គ្រឿង​​ញៀន​​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖​ ស្ដ្រី​ជនជាតិ​នី​ហ្សេ​រី​យ៉ាម្នាក់​ដែល​បាន​នាំ​គ្រឿងញៀន​ចូល​ប្រទេស​កម្ពុជា​តាម​ព្រ​លាន​យន្ដហោះ​ អន្ដរជាតិ​ភ្នំពេញ​ចំនួន​១.៥៨៥,៨​ ក្រាម​នោះ​ នៅ​រសៀល​ថ្ងៃ​ទី​៦​ ខែសីហា​ឆ្នាំ​២០១៣​ នេះ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​ ដើម្បី​រង់ចាំ​បន្ដ​នីតិវិធី​សវនាការ​ និង​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ក្រោម​បទចោទប្រកាន់​រក្សា​ទុក​ដឹក​ជញ្ជូន​ ឬ​ជួញ​ដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ដែល​មាន​ចែង​តាម​មាត្រា​៤០​នៃ​ច្បាប់​ស្ដី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ ។​

 

​ជន​ត្រូវ​ចោទ​ជនជាតិ​នី​ហ្សេ​រី​យ៉ា​មានឈ្មោះ​ COLLINS​ ENIOLA​ BOSEDE​ អាយុ​២៤​ឆ្នាំ​ ត្រូវ​បាន​នគរបាល​ប្រឆាំង​ គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ចាប់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​៣​ ខែសីហា​ ឆ្នាំ​២០១៣​ នៅ​ អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ ខណៈ​ពេល​ធ្វើ​ដំណើរ​តាម​ជើង​យន្ដហោះ​ពី​ប្រទេស​កា​ណា​ដា​មក​កាន់​រាជធានី​ ភ្នំពេញ​ប្រទេស​កម្ពុជា​ ។​ ដោយ​មានការ​ សង្ស័យ​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​វា​លិ​ស​ ដាក់​ឥ​វ៉ា​ន់​របស់​នាង​ហើយ​ក៏​បាន​រក​ឃើញ​ ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​មាន​ទម្ងន់​សរុប​១៥៨៥,៨​ក្រាម​ ដែល​ដាក់​នៅ​ក្នុង​កេះ​ ដែក​ពណ៌​ក្រហម​ ក្រ​ម៉ៅ​ហើយ​ក៏​ត្រូវ​ចាប់ខ្លួន​តែ​ម្ដង​ ៕

mar1

 

Leave a Reply

(*) Required, Your email will not be published