គ្រាប់​បែក​ផ្ទុះ​នៅវត្ត​ព្រះ​ពុទ្ធ​សាសានា​នៅ​ឥណ្ឌូ​នេស៊ី​

, , Leave a comment

ក្រុង​ហ្សាកា​រតា ៖ គ្រាប់​បែក​មួយ​គ្រាប់​​បាន​ផ្ទុះ​នៅ​វត្ត​ព្រះ​ពុទ្ធ​សាស​នា​​មួយ​កន្លែង​នៅ​ក្នុងទី​ក្រុង​​ហ្សា​កា​រតា​នៅ​ឥណ្ឌូនេស៊ី​បានទុក​សារ​សរ​សេរ​ថា៖«​យើង​កំពុង​ឆ្លើយ​តប​នឹង​ការ​ស្រែក​ហៅ​របស់​ពល​រដ្ឋ​រ៉ូ​ហ៊ីង​យ៉ា​»​។​ ការ​ផ្ទុះ​នេះ​ទំនង​ជា​ការ​បង្ហាញ​ពី​ការ​​ផ្ទុះឡើង​នូវ​កំហឹង​​ថ្មី​បំផុត​នៅ​ឥណ្ឌូនេស៊ី​ដែល​មាន​ជន​មូស្លីម​ភាគ​ច្រើន​ចំពោះ​ការ​ធ្វើ​បាប​ជន​ មូ​ស្លីម​រ៉ូហ៊ីង​យ៉ា​ដែល​បាន​និង​កំពុង​រត់​គេច​ពី​អំពើ​ហិង្សា​ខាង​និកាយ​នៅ​មីយ៉ាន់​ម៉ា​ជា​ប្រទេស​ដែល​មាន​ប្រជា​ជន​គោរព​កាន់​ព្រះ​ពុទ្ធ​សា​សនា​ច្រើន​បំផុត​។​

 

គ្រាប់​បែក​កម្រិត​ខ្សោយ​ដែល​មាន​អំបែងគ្រាប់​ម៉ាដាង​​ដែក​នោះ​បាន​ផ្ទុះ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​វត្ត​ពុទ្ធ​សាសនា​ឯកាយ៉ា​ណា​ ខណៈ​អ្នក​គោរព​បូជា​រាប់​រយ​នាក់​បាន​សូត្រ​ធម៌​ដោយ​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​រង​របួសស្រាល​​​​ដោយ​ដាច់​រលាត់​​ដៃ​ជើង​​តិចតួច​។​ យោង​តាម​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា គ្រាប់​បែក​ទីពីរ​ក៏​ត្រូវ​បាន​ដាក់​បំ​ផ្ទុះ​ដែរ តែ​គ្រាន់​តែ​ចេញ​ផ្សែង​ដោយមិន​ផ្ទុះ​ឡើយ​។ ការ​វាយ​ប្រហារ​នេះ​បាន​បង្ក​ការ​ខូច​ខាត​តិច​តួច​ប៉ុណ្ណោះ​។

 

គណៈ​កម្មា​ការ​វត្ត​លោក Ponijan Liaw បាន​ប្រាប់​ AFP ថា ​រូប​ភាព​​ទូរ​ទស្សន៍​CCTV បាន​បង្ហា​ញ​​បុរស​ម្នាក់​ពាក់​អាវ​ស​ដើរ​ចូល​ទៅ​ក្នុង​វត្ត​ ហើយ​​ដាក់​ប្រអប់​ពណ៌​បៃតង​ពីរ​កញ្ចប់​ដែល​មាន​គ្រាប់​បែក​នៅ​ខាង​ក្នុង​ជាប់​នឹង​ទ្វារ​ពីរ​មុន​ពេល​ចាក​ចេញ​ទៅ​វិញ​។ ការ​ផ្ទុះ​នេះ​បាន​កើត​ឡើង​ភ្លាមៗ​នៅ​ពេល​បន្តិច​ក្រោយ​មក​។​​ លោក​ Liaw បាន​លើក​ឡើង​ថា កញ្ចប់​មួយ​សរ​សេរ​ថា៖«​យើង​​​កំពុង​ឆ្លើយ​តប​នឹង​ការ​ស្រែក​ហៅ​របស់​ពល​រដ្ឋ​រ៉ូហ៊ីង​យ៉ា​»។​ អ្នក​នាំ​ពាក្យ​ប៉ូលិស​ជាតិ​លោក រ៉ូននី​ សុំ​ពី​ បាន​ថ្លែង​ថា ក្រុម​អាជ្ញា-​ធរ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​រក​មូល​ហេតុ​​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នេះ នៅ​មិន​អាច​អធិប្បាយ​ថាត​ើ​អ្នក​ណា​ត្រូវ​ទទួល​ខុស​ត្រូវ​នោះ​ទេ​​។​

 

រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការ​សាសនា​លោក Suryadharma Ali បាន​ថ្លែង​ថា ​ការ​បំផ្ទុះ​គ្រាប់​បែក​នេះ​ «​គឺ​ជា​ការ​បង្ក​ហេតុ​មួយ​ក្នុង​បំណង​ធ្វើ​ឲ្យ​​ជន​មូស្លីម​ប្រឆាំង​ពុទ្ធ​សាស-​និក​​។ លោក​បាន​បន្ថែម​ថា៖«​ខ្ញុំ​ធានា​ថា ​ក្រុម​ជន​មូស្លីម​ និង​ពុទ្ធ​សាស-​និក​នឹង​មិន​មាន​ការ​រង្គោះ​ចិត្ត​គ្នា​នោះ​​​ទេ។ ទំនាក់​ទំនង​រវាង​ជន​មូស្លីម​ និ​ង​ពុទ្ធ​សាសនិក​មាន​លក្ខ-​ណៈ​​​ល្អប្រសើរ​ ៕

18 story 2

 

Leave a Reply

(*) Required, Your email will not be published