​ទប់ស្កាត់​ពលករ​ចំណាកស្រុក​៤១​នាក់​មក​ពី​ខេត្ដបាត់ដំបង​និង​កំពត​បម្រុង​ឆ្លង​ដែន​ខុសច្បាប់​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ​៖ ពលរដ្ឋ​មាន​ប្រុស ស្រី ក្មេង ចាស់ ចំនួន​៤១​នាក់​ដែល​កំពុងធ្វើដំណើរ​បម្រុង​ឆ្លងដែន​ខុសច្បាប់​ចូលទៅក្នុង​ប្រទេស​ថៃ តាម​រថយន្ត​៣​គ្រឿង​ត្រូវបាន​ស​មត្ថកិច្ច​នគរ​បាល​ខេត្តបន្ទាយមានជ័យ ទប់ស្កាត់បាន​យកមក​អប់រំ​ណែនាំ ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៣ នៅ​ចំណុច​កំណាត់​ផ្លូវជាតិ​លេខ​៥​៦ (​ហៅ​ផ្លូវ លេខ​១) ស្ថិត​ក្នុងភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

លោកស្រី​វរសេនីយ៍ឯក ឌី  សុជាតិ ស្នងការរង​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា ដើម្បី​ទប់ស្កាត់​ការធ្វើ​ចំណាកស្រុក របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​ប្រថុយ​ប្រ​ថា ន​ឆ្លងដែន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ការិយាល័យ​ជំនាញ​ប្រឆាំង​ការជួញដូរ​មនុស្ស បានធ្វើ​ការឃាត់​រថយន្ត​៣​គ្រឿង ដែល​ដឹក​ពលរដ្ឋ​ខ្មែរ​ទៅ​ព្រំដែន ដើម្បី​ឆ្លងទៅ​ប្រទេស​ថៃ​បាន​ចំនួន​៤១​នាក់ យកមក​ធ្វើ​ការអប់រំ នៅ​ស្នងការ​នគរបាល​ខេត្ត​។​

 

 លោកស្រី​បាន​ណែនាំ​ដល់​ពលករ​ដែល​គ្រោង​ធ្វើ​ចំណាកស្រុក​ទាំងនោះ​ថា ការដែល​ធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន គឺ​វា​នាំ​ឲ្យ​មាន​បញ្ហា​ប្រឈម ខ្លាំង ដូចជា ស​ម​ត្ថ​កិ​ច្ច​​ថៃ​ចាប់បាន យកទៅដាក់​គុក​ធ្វើ​ទារុណកម្ម រឺ បាញ់ សម្លាប់ចោល និង​ជូន​កាល​ត្រូវ​ថៅ កែ​ថៃ​ជិះជាន់ កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម បោកប្រាស់​លុយកាក់ ពេល​ដាច់​ខែ​មិន​ខ្ចី​បើក​ឲ្យ​កម្មករ ។ មិនតែប៉ុណ្ណោះ​ការ​ចាញ់ បោក​មេខ្យល់ គេ​យក​បងប្អូន ទៅ​លក់​ធ្វើជា​កម្មករ នៅ​កណ្តាល​សមុទ្រ និង​ឲ្យ​ប្រើប្រាស់ គ្រឿងញៀន ដើម្បី​ធ្វើការ​បំរើ ផល ប្រ​យោ​ជន៍​ពួក​ថៅកែ ។​ ជាមួយគ្នា​លោកស្រី បាន​សំណូមពរ ឲ្យ​បងប្អូន​ទាំងអស់ បើ​ចង់ទៅ​ធ្វើការ​នៅ​ស្រុកថៃ គឺ​ទៅដោយ​ស្របច្បាប់ តាមរយៈ​ក្រុមហ៊ុន​វិញ ទើប​ធានា សុវត្ថិភាព​។​

ទាក់ទង​បញ្ហា​នេះដែរ​លោក​វរសេនីយ៍ត្រី ឡាយ គឹម​លួ​ន នាយការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស  និង​ការពារ​អនីតិជន​ខេត្ត ក៏បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ពេ​ល​នេះ​​សម​ត្ត​កិច្ច​កំពុងតែធ្វើការ​សាកសួរ ពួកគាត់​ដើម្បី​ស្រាវជ្រាវ​ស្វែង​រកមុខ​មេខ្យល់​នៅ​ពីក្រោយ​ខ្នង ។ បន្ទាប់ពី​ការ​សាក​សាកសួរ​រួចរាល់​សមត្ថកិច្ច ឲ្យ​ពួកគាត់​ទាំង​៤១​នាក់​នោះ ​ធ្វើ​កិច្ចសន្យា​នៅមុខ​ចំពោះ​សមត្ថកិច្ច​ថា នឹង​ឈប់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដោយ​ប្រថុយប្រថាន​បន្តទៅទៀត ៕

dsc05366

 

Leave a Reply

(*) Required, Your email will not be published