រាជធានីភ្នំពេញ ៖ បុរសជាកម្មករកាត់ដែរម្នាក់ត្រូវបានគេប្រទះឃើញ ចង.កសម្លាប់ខ្លួន នៅខាងមុខព្រះវិហារវត្តកំពែង ក្រោមដើមពោធិ៍ កាលពីវេលាម៉ោង៥ និង៤០នាទីព្រឹក ថ្ងៃទី០៦ខែសីហា ឆ្នាំ ២០១៣នេះ នៅក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះដែលចង.កសម្លាប់ខ្លួនឈ្មោះ ឈុន ចាន់សេង ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរ ជាកម្មកររោងចក្រយីហោ គ្វេហ្សិន ស្នាក់នៅក្នុងភូមិព្រៃល្ងរ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិឃុំ ច័ន្ទនិម្មិត ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។
ផ្អែកតាមការបំភ្លឺពីបងស្រីជនរងគ្រោះឈ្មោះ ឈុន ចាន់គាង អាយុ៣៨ឆ្នាំ បានឲ្យដឹងថា នៅវេលាម៉ោង៥ព្រឹកមិញនេះ ប្អូនរបស់គាត់បាននិយាយប្រាប់គាត់ថា គេឈប់រស់នៅជាមួយគាត់ហើយ ដោយទៅជួលផ្ទះនៅក្បែររោងចក្រកាត់ដេរយីហោ គ្វេហ្សិនវិញ , បងក៏ពុំបានហាមឃាត់អ្វីដែរ ។ បន្ទាប់មកគេក៏វេចសំលៀកបំពាក់មួយកាតាប ចេញពីផ្ទះនៅវេលាម៉ោង៥ ។ ក៏ប៉ុន្តែនៅវេលាម៉ោង៥ និង៤០នាទីព្រឹកមិញនេះគ្រាដែល កូនសិស្សលោក ចេញមកបោសសំអាត ខាងមុខព្រះវិហារត្រង់ចំណុចកើតហេតុ ក្រោមដើមពោធិ៍ ក៏ស្រាប់តែប្រទះឃើញ ជនរងគ្រោះចង.ក នឹងខ្សែនីឡុង ចំនួន២បត់បញ្ចូលគ្នាស្លាប់តែម្ដង។ ជុំវិញបញ្ហាចង.កនេះ គេមិនទាន់បានដឹងពីមូលហេតុ ពិតប្រាកដ ថាផ្ដើមឡើងពីអ្វីនៅឡើយទេ ៕