ឡើង​លើ​ផ្ទះ​ប៉ង​លួច​ទ្រព្យសម្បត្ដិ​ អកុសល​រអិល​ជើង​ធ្លាក់បោក​ក្បាល​ស្លាប់​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖​ បុរស​ម្នាក់​បាន​ធ្លាក់​ពីលើ​ផ្ទះល្វែង​ផ្នែក​ខាងក្រោយ​បណ្ដា​យ​បោក​ក្បាល​ស្លាប់​នឹង​កន្លែង​ ខណៈ​ជនសង្ស័យ​រូប​នេះ​បាន​ព្យាយាម​តោង​ឡើង​ជញ្ជាំង​ខាងក្រោយ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ក្នុង​គោលបំណង​លួច​យក​ទ្រព្យសម្បត្ដិ​ ។​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៦​ ខែសីហា​ ឆ្នាំ​២០១៣​ ស្ថិត​នៅ​ចំណុច​ច្រក​ឌឿ​ង​ហេម​ ក្រុម​ទី​១២​ ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ ។​

 

ជនសង្ស័យ​រូប​នេះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្ដសញ្ញាណ​នោះ​ទេ​ មាន​មាឌធំ​ សក់ស្លូត​ កម្ពស់​១,៧០​ម៉ែត្រ​ ស្លៀកខោ​ជើងវែង​ពណ៌​ខ្មៅ​ អត់​មាន​ពាក់អាវ​ ។​ បើ​តាម​ប្រជាពលរដ្ឋ​បាន​និយាយ​ឱ្យ​ដឹង​ថា​ មុន​កើតហេតុ​គាត់​ឮ​សំឡេង​ធ្លាក់​លាន់​សូរ​ក្ដាំង​ក៏​នាំ​គ្នា​អើត​មើល​តាម​បង្អួច​ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​តែ​ស្រ​វ៉េ​ស្រ​វ៉ា​ក្នុង​គោលបំណង​រត់គេច​ខ្លួន​ តែ​ដោយសារ​តែ​ស្ថានភាព​ធ្ងន់ធ្ងរ​រូបគេ​ក៏​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​តែ​ម្ដង​ ។​

 

​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ទៀត​ថា​ ក្នុង​ចំណោម​ជនសង្ស័យ​មាន​គ្នា​យ៉ាងតិច​៣-៤​នាក់​ នៅ​ពេល​ធ្វើ​សកម្មភាព​ឡើង​ជញ្ជាំង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដើម្បី​លួច​យក​ទ្រព្យសម្បត្ដិ​ ។​ សមត្ថកិច្ច​ជំនាញ​ក្នុង​មូលដ្ឋាន​កំពុងធ្វើការ​ត្រួតពិនិត្យ​ និង​ធ្វើ​កោសល្យ​វិ​ច្ឆ័យ​សាកសព​ជន​រង​គ្រោះ​និង​ទីកន្លែង​ដែល​សព​ធ្លាក់​ ដើម្បី​រក​មូលហេតុ​នៃ​ការ​ស្លាប់​នេះ​ ៕

44b4c4f9-7d86-4d3e-b1a3-b6728c09833f 9c25c888-3e2e-417a-baa0-a8c05c9ab794

 

Leave a Reply

(*) Required, Your email will not be published