បុរស​ម្នាក់​បើក​ម៉ូតូ​ទៅបុក​រថយន្តក្រុង៣៥កៅអី រងរបួស​ធ្ងន់

, , Leave a comment

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​យ៉ាង​លឿន​បោះពួយ​ទៅបុក​រថយន្តក្រុង៣៥កៅអី បណ្តាល​ឲ្យ​រងរបួស​ធ្ងន់។ ហេតុការណ៍​នេះ​បានកើត​ឡើង​កាល​វេ​លា​ម៉ោង ២៣ និង ២០ នាទីថ្ងៃ​​ទី៥ខែសីហា ឆ្នាំ២០១៣ ត្រង់ចំណុច​ខាងលិច​ស្ពាន៧មករា ស្ថិតក្នុង​សង្កាត់​កា​កាប ខណ្ឌ​សែន​សុខ។

 

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AR-3035 បើក​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ឆ្លងស្ពាន​ច្រាស់ទិស លុះ​ទៅដល់​ចំណុចកើតហេតុ ក៏​បោះពួយ​ទៅបុក​រថយន្តក្រុង៣៥កៅអី ពណ៌​ក្រហម​លាយ​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3B-9880 ដែលបើកក្នុងទិសដៅច្រាសគ្នា ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់។

 

ក្រោយពេល​កើតហេតុ ម្ចាស់​រថយន្តក្រុង​រត់​គេចខ្លួន ចំណែក​បុរស​រងរបួស​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ រីឯ​រថយន្ត​និង​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​ដោះស្រាយ៕

d

 

Leave a Reply

(*) Required, Your email will not be published