កាមរី​បា​ឡែ​ន​បុក កាមរី​ឆ្លាម​ដែល​បើក​ក្នុងទិសដៅ​ច្រាស​គ្នា ខូចខាត​រថយន្ត​ទាំងសង្ខាង

, , Leave a comment

រាជធានី​ភ្នំពេញ៖ បុរស​ម្នាក់​បើករថយន្ត​កាមរី​បា​ឡែ​ន ទៅបុក​រថយន្ត​កាមរី​ឆ្លាម បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​ទាំងសងខាង។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង៦និង២០នាទី​ល្ងាច ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៣ ត្រង់ចំណុច​ខាងមុខ​យានដ្ឋាន​ប៊ុន​ថុង លើ​កំណាត់​ផ្លូវ​គីម​អ៊ី​ល​សុង ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី២ ខណ្ឌទួលគោក គ្រឿង​ប៉ះគ្នា​នៅ​ចំណុច​ផ្លូវ​គីម​អ៊ី​ល​សុង​សង្កាត់​បឹងកក់​ទី២ ខណ្ឌទួលគោក។

 

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-6986 បើកបរ​ដោយ​ស្ត្រី​ម្នាក់ និង​ម្នាក់ទៀត​រួម​ដំណើរ​ជាមួយ តាម​បណ្តោយ​ផ្លូវ​គីម​អ៊ី​ល​សុង ក្នុងទិសដៅ​ជើង​ទៅ​ត្បូង លុះ​ទៅដល់​ចំណុចកើតហេតុ ស្រាប់តែ​បត់​ឆ្វេង ក៏​ជ្រុល​ទៅបុក​ចំ​កង់​ក្រោយ​របស់រ​យន្ត​កាមរី​ឆ្លាម​មួយគ្រឿង ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2N-2750 ដែល​បើក​ក្នុងទិសដៅ​ច្រាស​គ្នា បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​ទាំងសងខាង​តែម្តង។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើការ​វាស់វែង ប៉ុន្តែ​ភាគី​ទាំងសងខាង​សម្រេចចិត្ត​សម្រួល​គ្នា​ដើម្បី​បញ្ចប់រឿង៕

h

 

Leave a Reply

(*) Required, Your email will not be published