ស្ត្រីម្នាក់បើករថយន្តទាំងស្រវឹង ទៅបុករបងផ្ទះគេរបួសធ្ងន់

, , Leave a comment

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានបញ្ជារថយន្តរបស់ខ្លួនទាំងស្រវឹង ទៅបុករះហាងថតរូប ២កន្លែង បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ៣ ទៀបភ្លឺ ឈានចូលថ្ងៃទី៦ ខែសីហាឆ្នាំ២០១៣ ចំណុចជិតរង្វង់មូលចេនឡា ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

 

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់ជិះរថយន្តម៉ាកកូរូឡា ពណ៌ទឹកប៊ិច ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2H-0552 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងល្បឿនលឿនទិសដៅពីត្បូងទៅជើង ខណៈមកដល់រង្វង់មូលចេនឡា ដែលជាចំណុចផ្លូវកោង រថយន្តបានរេចង្កូតឡើងលើចិញ្ចើមផ្លូវទៅបុកហាងថតរូបយីហោ ហេង ឡាយ និងជ្រុលទៅបុករះហាងថតរូបយីហោ ថប់ម៉ូឌែល មួយទៀតដែលនៅក្បែរគ្នានោះ បណ្តាលឱ្យទ្វារហាងទាំងពីបាក់ររងការខូចខាត ចំណែករថយន្តខ្ទេចផ្នែកខាងមុខ ស្ត្រីអ្នកបើកបររងរបួសធ្ងន់សន្លប់ក្នុងរថយន្ត។ ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ៕

sa

 

Leave a Reply

(*) Required, Your email will not be published