សហរដ្ឋអាមេរិក​បន្ត​បិទ​ស្ថានទូត និង​ស្ថាន​កុងស៊ុល​ នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា

, , Leave a comment

សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹងថា ខ្លួន​នៅតែ​បិទ​ស្ថានទូត ​និង​ស្ថាន​កុងស៊ុល​ ចំនួន២១ ក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា ដោយ​គិត​ត្រឹម​ថ្ងៃអាទិត្យ​ម្សិលមិញ គឺមាន​រយៈពេល​ពីរ​ថ្ងៃ​ហើយ។ ប្រភពព័ត៌មាន​បញ្ជាក់​ថា មូលហេតុ​នៃ​ការផ្អាក​ដំណើរការ​ការិយាល័យ​អាមេរិក​ទាំងនោះ​គឺ​ដោយសារ តែ​ពួកអាល់​កៃ​ដា បាន​គំរាម​វាយប្រហារ​ទីតាំង​ទាំងនោះ។ ការិយាល័យ​ទូត​ទាំងនោះ​មាន​ក្នុងប្រទេស​អ៊ីរ៉ាក់ អេ​ហ្ស៊ី​ប លី​ប៊ី អា​ហ្វ​ហ្គា​នី​ស្ថាន និង​បណ្តា​ប្រទេស​ឥស្លាម​មួយចំនួនទៀត។

 

យ៉ាងណាក៏ដោយ ស្ថានទូត​អាមេរិក​នៅ​អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រូវបាន​អាមេរិក​អះអាងថា​ នឹង​បើក​ដំណើរការ​ឡើងវិញ នៅ​ថ្ងៃ​ចន្ទ​នេះ។ សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​នៅមុននេះ​ថា ពួក​ឧទ្ទាមអាល់កៃ​ដា មាន​ផែនការ​វាយប្រហារ​ការិយាល័យ​ទាំងនេះ ក្នុងពេល​ខាងមុខ ហើយ​ខ្លួន​បាន​ព្រមាន​ឲ្យ​ប្រជាពល​រដ្ឋ​​អាមេរិក​កុំ​ឲ្យ​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស រហូតដល់​ចុងខែ​សីហា​នេះ។

 

អាមេរិក​បន្ថែមទៀតថា ពួក​ឧទ្ទាម អាល់កៃ​ដា ដែល​គំរាម​បង្ក​ភេរវកម្ម​នោះ​គឺ​កំពុងស្ថិត​ក្នុងប្រទេស​យេ​ម៉េ​ន។ គួររម្លឹកថា ស្ថាន​កុងស៊ុល​អាមេរិក​ក្នុងប្រទេស លី​ប៊ី ត្រូវបាន​ពួក​សកម្មប្រយុទ្ធ​វាយប្រហារ កាល​ពី​​ខែកញ្ញា ​ឆ្នាំ២០១២ ជាហេតុ​នាំ​ឲ្យ​ស្លាប់​ឯកអគ្គរដ្ឋទូត​អាមេរិក និង​ជនជាតិ​អាមេរិកកាំង ​ចំនួន​បីនាក់​ផ្សេងទៀត។ ជាងនេះទៀត កាលពី​ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថានទូត​អា​មេ​រិ​ក្នុងប្រទេស តួ​ក​គី បានកើត​មានការ​ផ្ទុះ​គ្រាប់បែក​មួយ​ករណី៕

19 story 1

 

Leave a Reply

(*) Required, Your email will not be published