ដួង ម៉ា​ណា ប៊ិះ​ជួប​រឿង​ស៊យ

, , Leave a comment

ពិធី​ការិនី ដួង ម៉ា​ណា ប៊ិះ​តែ​ជួប​រឿង​ស៊យ បណ្តាល​មក​ពី​ស្បែក​ជើង​កែង​ចោត​ដ៏​ខ្ពស់​របស់​នាង កាល​ពី​ដើម​សបា្តហ៍​មុន ក្រោយ​នាង​បាន​បង្ហាញ​ខ្លួន​ធ្វើ​ជា​ពិធីការិនី​ដូច​សព្វ​ដង ក្នុង​កម្មវិធី“ប្រស្នា​តារា” ជាមួយ​លោក អេឡិច ហ្សូរ៉ា។

 

នៅ​ក្នុង​ហេតុការណ៍​អាក្រក់​ដែល​ប៊ិះ​តែ​កើត​ឡើង​លើ​អតីត​ពិធីការិនី​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ ដួង ម៉ាណា នោះ គឺ​កើត​ឡើង​ក្រោយ​ពី​តារា​កិត្តិយស ​លោក ចេក ម្ចាស់​បទ​សេដ្ឋី​ស្រុក​ស្រែ បាន​ច្រៀង​ចប់​នៅ​ឆាក​មួយ​ដែល​គេ​រៀប​ចំ​ជា​រាង​ផ្កាយ។ ក្នុង​ឱកាស​នោះ ដោយ​សារ​ខ្លាច​ប៉ះ​តារា​កិត្តិយស ម៉ាណា ក៏​ថយ​ចេញ​បន្តិច ចៃដន្យ ក៏​ធ្លា​ក់ជើង​ម្ខាង ចេញ​ពី​ទី​តាំង​ឆាក​រាង​ផ្កាយ​នោះ ធ្វើ​ឲ្យ​ដាច់​ផ្ងារ​ទៅ​ក្រោយ ប៉ុន្តែ​សំណាង​បាន​ពិធីករ​ជា​ដៃគូ លោក អេឡិច ហ្សូរ៉ា លូក​ដៃ​ចាប់​ជាប់​ ធ្វើ​ឲ្យ​នាង​ផុត​អាសន្ន​មួយ​គ្រា។

 

កញ្ញា ដួង ម៉ាណា ប្រាប់​ថា បើ​ទោះ​នាង​បាន​រួច​ផុត​ពី​រឿង​អាក្រក់ ប៉ុន្តែ​ហេតុការណ៍​នោះ បាន​ធ្វើ​ឲ្យ​នាង​លស់​ព្រលឹង​មិន​តិច​ទេ ព្រោះ​បើ​លោក ហ្សូរ៉ា ចាប់​អត់​ទាន់ នាង​ប្រាកដ​ជា​វីវរ​មិន​ខាន។ ម្យ៉ាង​នេះ​ជា​ហេតុការណ៍​លើក​ដំបូង​ហើយ​ដែល​នាង បាន​ជួប​តាំង​ពី​ប្រឡូក​សិល្បៈ​មក។ ស្រី​ស្រស់​ចូល​ចិត្ត​ភាព​ស្ងប់​ស្ងៀម​រូប​នេះ  អធិប្បាយ​ថា ហេតុការណ៍​នេះ បណ្តាល​មក​ពី​កត្តា​ពីរ​យ៉ាង គឺ​ទី១ មក​ពី​ស្បែក​ជើង​កែង​ចោត​របស់​នាង​ខ្ពស់​ពេក និង​ទី​២ ដោយ​សារ​ឆាក​រាង​ដូច​ផ្កាយ ដែល​មាន​ជ្រុង​ច្រើន ស្រប​ពេល​នាង​ក៏​មិន​បាន​ចាប់​អារម្មណ៍​ផង​មើល​ក្រោម​ផង ទើប​កើត​រឿង​ដូច្នេះ។ យ៉ាង​ណា​ក៏​ដោយ នាង​ថ្លែង​ថា នេះ​ជា​បទ​ពិសោធន៍​មួយ ដែល​នាង​ចាំ​បាច់​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​នា​ពេល​ក្រោយ។

 

ការ​ភ្លាត់​ស្នៀត នៅ​លើ​ឆាក​សម្រាប់​តារា​សិល្បៈ​ មិន​មែន​មាន​តែ​បុប្ផា​កំពង់​សោម ដួង ម៉ាណា ទេ ប៉ុន្តែ​កាល​ពី​ប៉ុន្មាន​ឆ្នាំមុន ពិធី​ការិនី ស្រីតូច ចំណាន ដែល​បច្ចុប្បន្ន​កំពុង​សម្ងំ​រស់​នៅ​លើ​គំនរ​ទ្រព្យ​នោះ ក៏​ធ្លាប់​បាន​ភ្លាត់ស្នៀត​របូត​រ៉ូប នៅក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​មួយ​របស់​ទូរទស្សន៍IBC ឬ​ទូរទស្សន៍ប៉ុស្តិ៍​លេខ៥សព្វថ្ងៃ​នេះដែរ។មិនតែប៉ុណ្ណោះ សូម្បីតែ​តារា​សិល្បៈ​បរទេស​ក៏​ធ្លាប់​ជួប​រឿង​ស៊យ​ស្រដៀង​ៗ​នេះ​ដូច​គ្នា ដូច​ជា​របូត​រ៉ូប បាក់​កែង​ស្បែកជើង ជា​ដើម៕

Doung-Da-na-2 Doung-Da-na-3

ប្រភព សប្បាយ

 

Leave a Reply

(*) Required, Your email will not be published