​ទុ​ស្សេ​ឆេះ​បង្គោ​ល​ភ្លើង ជិត​សា​ក​ល​វិ​ទ្យា​ល័យ​បញ្ញា​​សាស្ដ្រ

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ទុស្សេ​ខ្សែភ្លើង​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​ផ្អើល​និស្សិត និង​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយគ្រឿង ទៅ​អន្តរាគមន៍​កាលពី​ម៉ោង១០និង​ង៥០នាទី ត្រង់ចំណុច​ជិត​ស្ថានីយ៍​ប្រេងសាំង​សូគីម៉ិច ស្ថិតក្នុង​សង្កាត់​បឹង​កេងកង១ ខណ្ឌចំការមន។

 

ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ហេតុការណ៍​នោះ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​និស្សិត​ណា​ម្នាក់​ឡើយ គ្រាន់តែ​ទុស្សេ​ខ្សែភ្លើង​បន្តិច ហើយក៏​រលត់ទៅវិញ​ប៉ុណ្ណោះ ប៉ុន្តែ​ធ្វើ​ឲ្យ​មានការ​ផ្ញា​ក់​ផ្អើល​ទាំង​និស្សិត និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​មួយគ្រឿង​ផងដែរ ទៅ​ទ្រាមចាំ​បាញ់​ពន្លត់​ដោយសារ​សាកលវិទ្យាល័យ​នៅជាប់​ស្ថានីយ​ប្រេងសាំង។ ក្រោយ​កើតហេតុ​រថយន្ត​ពន្លត់​អគ្គិភ័យ និង​មន្ត្រី​ជំនាញ​បាន​បើករថយន្ត​ត្រឡប់​ទៅវិញ ហើយ​សិស្ស​និស្សិត​ក៏​សិក្សា​តាម​ធម្មតា​វិញ៕

Hong-0092-5 Hong-0093-6 Hong-0091-6

 

Leave a Reply

(*) Required, Your email will not be published