បុរស​ម្នាក់​ត្រូវ​ឃាត់​ខ្លួនពី​បទ​ពាក់​ពន័្ធ​​​ការ​ក្លែង​ស្លាក​លេខ និង​បន្លំ​​ឯក​សណ្ឋាន​នគរ​បាល​ជាតិ​

, , Leave a comment

ខេត្ត​កំពង់​ចាម​ ​៖ បុរស​ម្នាក់​ត្រូ​វ​បាន​ចាប់​ឃាត់​ខ្លួន​ខណៈ​ដែល​បាន​ក្លែង​បន្លំ​ស្លាក​លេខ​ម៉ូ​តូ​ ​និង​ប្រើ​ប្រាស់​ឯក​ស​ណ្ឋា​របស់​ម​ន្ត្រី​នគរបាល​ជាតិ​ថែម​ទាំង​ប្រើ​ពាក្យ​មិន​សមរ​ម្យប្រមាថ​ថ្នាក់​ដឹកនាំ​រាជ​រ​ដ្ឋា​ភិ​បា​ល​ក្នុង​កម្ម​វិធី​សំ​ណះ​សំ​ណា​ល​សមាជិក​បក្ស​ស​ង្គ្រោះ​ជាតិ​ដែល​មាន​លោក​សម​ ​រង្សី​ ​និង​លោក​ ​កឹ​ម​ ​សុ​ខា​ ចូល​រួ​ម​​កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា​ ឆ្នាំ​២០១៣ ។​ បុរស​ដែល​ត្រូវ​ចាប់​ខ្លួន​មាន​ឈ្មោះ​ ​ឈុំ​ ​ប៊ុ​ន​ថា​ត​ ​មាន​ទី​លំនៅ​នៅ​ភូមិ​ស្វាយ​ត្បូង​ ​ឃុំ​ស្វាយ​សាច់​ភ្នំ​ ​ស្រុក​ស្រី​សន្ធរ​ ​ខេត្ត​កំពង់​ចា​ម​។​

 

លោក​អនុ​សេ​នី​យ​ទោ​ ​ហុង​ ​ម៉ៅ​ ​ម​ន្ត្រី​នគរបាល​យុត្តិធម៌​​នៃ​ការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ចាម​បាន​បញ្ជាក់​ថា​ ​កាល​ពី​ថ្ងៃ​ទី​០៤ខែ​សីហា​ឆ្នាំ​២០១៣ វេលា​ម៉ោង​៨និង​១០នាទី​ព្រឹក​ ​បុរស​ខាង​លើ​បាន​ជិះ​ម៉ូ​តូ​ម៉ាក​ ​ហ្វី​ណូ​ពណ៌​ខ្មៅ​លាយ​ផ្កាឈូក​ចាស់​ ​ពាក់​ស្លាក​លេខ​ ​នគរបាល​១-០១៦៥ មាន​បិទ​ឡូ​ហ្គូ​រ​ប៉ូ​លី​ស​រូប​សឹង​នៅ​ចំ​ក្បាំង​ខាង​មុខ​ប៉ែក​ខាង​ស្តាំ​ពាក់​មួក​ប៉េ​រ៉េ​ប៉ូ​លី​ស​ឌុ​ប​នារី​ម្នាក់​មក​ឈប់​នៅ​​ចំណុច​ខាង​មុខ​ផ្សារ​ឃុំ​ផ្ទះ​ក​ណ្តា​ល​ស្រុក​ស្រី​សន្ធរ​ហើយ​និយាយ​ថា​ ​“បើ​ចង់​ដូរ​ទាល់តែ​នាំ​គ្នា​ទៅ​ភ្នំពេញ​ទាញ​ទម្លាក់​វា​ចេញ​ពី​កៅអី​” នៅ​ក្នុង​កម្ម​វិធី​សំ​ណះ​សំ​ណា​ល​សមាជិក​បក្ស​ស​ង្គ្រោះ​ជាតិ​នោះ​។​ ​ដោយ​បាន​ឃើញ​ដូច​នេះ​ទើប​មន្ត្រី​នគរបាល​រដ្ឋ​បា​ល​ផ្ទះ​ក​ណ្តា​ល​ដែល​បាន​ចុះ​ទៅ​រៀបចំ​ស​ណ្តា​ប់​ធ្នាប់​សា​ធារ​ណៈ​តាម​ដង​ផ្លូវ​មាន​ការ​សង្ស័យ​និង​បាន​រាយ​ការណ៍​ជូន​លោក​អ​ធិ​ការ​ ​ទើប​លោក​អធិការ​បញ្ជា​កម្លាំង​ជំនាញ​ ​និង​កម្លាំង​ប៉ុស្តិ៍​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ ​ត្រូ​ត​ពិ​និត្យ​ ​និង​នាំ​មុខ​សញ្ញា​ដើម្បី​មក​សាក​សួ​រ​។​ ​

យោង​តាម​ការ​សាកសួរ​ចម្លើយ​ជន​សង្ស័យ​សារភាព​ថា​ ​ខ្លួន​ពិត​ជា​បាន​ប្រើ​​ប្រាស់​ស្លាក​ក្លែង​បន្លំ​ឯក​សណ្ឋាន​របស់​នគរបាល​ជាតិ​ ​និង​បាន​និយាយ​ថា​ ​“បើ​ចង់​ដូរ​ទាល់តែ​នាំ​គ្នា​ទៅ​ភ្នំពេញ​ទាញ​ទម្លាក់​វា​ចេញ​ពី​កៅអី​”ពិត​ប្រាកដ​មែ​ន​ ៕

photo-1(36)

 

Leave a Reply

(*) Required, Your email will not be published