សកម្មជន​រាប់ពាន់នាក់ ធ្វើបាតុកម្ម​ប្រឆាំង​រាជរដ្ឋាភិបាល​ថៃ តែ​យោធា​ថៃ​អះអាងថា មិនមែនជា​រដ្ឋប្រហារ​ទេ

, , Leave a comment

ក្រុង​បាងកក ៖ សកម្មជន​ថៃ ​ប្រមាណ ៤ពាន់​នាក់ ​បានធ្វើ​បាតុកម្ម នៅ​ក្រុង​បាងកក កាលពី​ម្សិលមិញ ដើម្បី​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​ថៃ​ ដែល​ពួកគេ​ចោទថា នឹង​អនុម័ត​សេចក្តីព្រៀងច្បាប់ ​ស្តីពី​ការលើក​លែងទោស​ដល់​លោក​ថាក់ស៊ីន។ ប៉ុន្តែ​មន្ត្រី​នាំពាក្យ​​យោធា​ថៃ​បាន​និយាយថា បាតុកម្ម​នេះ​មិនមែនជា​រដ្ឋប្រហារ​ទេ។ ប្រភព​ដដែល​នេះ​បាន​បញ្ជាក់ថា មាន​ពាក្យ​ចចាមអារ៉ាម​មួយចំនួន​ដែល​បញ្ជាក់ថា អាច​កើតមាន​រដ្ឋប្រហារ​យោធា ដែលជា​ហេតុ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ។

 

ក្នុងពេល​មាន​បាតុកម្ម កាលពី​ម្សិលមិញ ដែល​រួមមាន​ទាំង​ក្រុម​សកម្មជន​ស្រោម​មុខ​ស​ផងដែរ​នោះ មានការ​សរសេ​រលើប​ដា​ដែល​បញ្ជាក់​ពី​បំណង​ប្រឆាំងនឹង​អតីត​នាយក​រដ្ឋ​ថៃ​លោក ថាក់ស៊ីន ស៊ីន​ណា​វ៉ា​ត់​ត្រា ដោយ​ពួកគេ​ប្រឆាំងនឹង​សេចក្តីព្រៀងច្បាប់​ស្តីពី​ការលើកលែងទោស ហើយ​ពួកគេ​គិតថា​ច្បាប់​នេះ​ នឹង​អាច​ឲ្យ​លោក​ ថាក់ស៊ីន ​វិល​ចូល​ប្រទេស​វិញ​បាន។ សេចក្តីព្រៀង​នេះ​នឹងត្រូវ​លើកយក​ទៅ​ពិភាក្សា​ក្នុង​រដ្ឋសភា​ថៃ​នៅ​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ។

 

ក្រៅពីនេះ ពួក​បាតុករ​បាន​ព្រមាន​ថា នឹង​បណ្តេញ​រាជរដ្ឋាភិបាល​លោកស្រី យី​ង​ឡាក់ ចេញពី​អំណាច ក្នុង​រយៈពេល៧ថ្ងៃ​ទៀតផង។ សន្តិសុខ​នៅ​គេហដ្ឋាន​របស់​នាយករ​ដ្ឋ​មន្ត្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​ត្រូវបាន​រឹតបន្តឹង​ជាខ្លាំង ខណៈដែល​លោកស្រី យី​ង​ឡាក់ បាន​សម្ងំ​នៅក្នុង​ផ្ទះ​ពេញ​មួយថ្ងៃ។ យ៉ាងណាក៏ដោយ មិនមាន​ព័ត៌មាន​បញ្ជាក់​អំពី​អំពើហិង្សា​កើតមាន ក្នុងពេល​ធ្វើបាតុកម្ម​លើក​នោះទេ៕

anti-government 121353-thailand-politics 527987

 

Leave a Reply

(*) Required, Your email will not be published