រថយន្ត​មី​នី​កុប​ពើ បើក​បុក​ឃឿន​ផ្លូវ រួច​ផ្ទុះ​ពង​សុវត្ថិភាព​ហុយផ្សែង​ផ្អើល​ពេញ​ផ្លូវ

, , Leave a comment

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​មី​នី​កុប​ពើ បោះពួយ​ទៅបុក​ឃឿន​ផ្លូវ បណ្តាល​ឲ្យ​ផ្ទុះ​ពង​សុវត្ថិភាព និង​មាន​ហុយផ្សែង​ចេញពី​ក្នុង​រថយន្ត។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង២២និង១០នាទី​យប់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៣ ត្រង់ចំណុច​មុខ​ភោជនីយដ្ឋាន ប៉ោ​កី លើ​កំណាត់​ផ្លូវ​ព្រះមុន្នីវង្ស ស្ថិតក្នុង​សង្កាត់​បឹង​កេងកង១ ខណ្ឌចំការមន។

 

មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​មី​នី​កុប​ពើ ពាក់​ស្លាក​លេខ បណ្តោះអាសន្ន6442 តាម​បណ្តោយ​មហាវិថី​ព្រះមុន្នីវង្ស ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ទៅដល់​ចំណុចកើតហេតុ​ក៏​បោះពួយ​ទៅបុក​ឃឿន​ផ្លូវ បណ្តាល​ឲ្យ​ផ្ទុះ​ពោង​សុវត្ថិភាព លាន់​ស៊ី​ផ្លេ​រ​មិន​ឈប់ និង​មាន​ហុយផ្សែង​ចេញពី​ក្នុង​រថយន្ត​ផ្អើល​ប្រជាពលរដ្ឋ​ដែល​នៅក្បែរនោះ​តែម្តង។

 

ក្រោយពេល​កើតហេតុ ស​ន្ថិ​សុខ​ក្រុមហ៊ុន​ឯកជន​ម្នាក់ បាន​ទៅ​ជួយ​អន្តរាគមន៍​កាន់​ខ្សែ​មិន​ឲ្យ​ឮ​ស៊ី​ផ្លេ​រ និង​បាញ់​ពន្លត់​ផ្សែង​ដែល​ហុយ​ចេញពី​ក្នុង​រថយន្ត​ផងដែរ ក្រោយមក​ទើប​សមត្ថកិច្ច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរ​រាច​រណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត៕

001-(1)(1) 001-(2)(1)

 

Leave a Reply

(*) Required, Your email will not be published