ស្រវឹង​ធ្កាក់​ភ្នែក​ បើក​ម៉ូតូ​បុកគ្នារបួស​ទាំង​សង្ខាង

, , Leave a comment

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​២​នាក់​ដែល​ស្រវឹង​ទោរ​ខ្លួន​បាន​រងរបួស​ធ្ងន់ និង​បុរស​ម្នាក់ទៀត​ដែល​ស្រវឹង​ដែរ រងរ​បូស​ស្រាល គ្រា​ដែល​ពួកគេ​បាន​ជិះ​ម៉ូតូ​បុក​គ្នា កាលពី​វេលា​ម៉ោង​៩និង​១៥​នាទី​យប់​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ ២០១៣ តាម​បណ្ដោយ​ផ្លូវ​លេខ​៣៦០ ក្នុងភូមិ​៤ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ។​

 

សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា ម៉ូតូ​យ៉ាម៉ាហា ស៊ី​រូស ពណ៌​លឿង​លាយ​ខ្មៅ ពាក់​ស្លាក​លេខ នគរបាល ១- ០០០៧ ជិះ​គ្នា​២​នាក់​ជានា​រី​វ័យក្មេង ដែល​ស្រវឹងស្រា ធ្វើ​ដំ​ណើរ​​ក្នុងទិសដៅ​ពី​លិចទៅ​កើត ចំណែក​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BR 8272 បើកបរ​ពី​កើ​តទៅ​លិច ក្នុងទិសដៅ​បញ្ច្រាស​គ្នា ខណៈ​មកដល់​ចំ​ណុ​ច​​​ខាងលើ បុរស​អ្នកបើក​ម៉ូតូ​សេ​១២៥ ដែល​ស្រវឹង​ដូចគ្នា​នោះ បាន​បត់​ត្រឡប់ក្រោយ​ធ្វើ​ឲ្យ​នារី​ទាំង​២​នាក់​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​ទៅបុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ដួ​ល​រងរបួស​ធ្ងន់​នារី​២​នាក់​ព្រមទាំង​ក្អួតចង្អោរ​នៅ​កន្លែងកើតហេតុ​ទៀតផង ចំណែក​បុរស​នោះ​របួសស្រាល ។​

 

អ្នករងរបួស​ធ្ងន់​ទាំង​២​នាក់​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។ រីឯ​ម៉ូតូ​ទាំង​២​គ្រឿង​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែងយកទៅរ​ក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរ​ណ៏​ផ្លូវគោក រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕

mo1

 

Leave a Reply

(*) Required, Your email will not be published