ផ្ទះ​ប្រមាណ​ជិត​ ១០ ខ្នង​បាន​​ក្លាយ​ជា​ចំណី​អគ្គី ក្នុង​មួយ​ពព្រិច​ភ្នែក​

, , Leave a comment

រាជធានី​ភ្នំពេញ ​៖ ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាងហោចណាស់​៦​ខ្នង​ត្រូវបាន​អគ្គីភ័យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ កាលពី​វេលា​ម៉ោង​ប្រមាណ​១៧ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​០៤ កក្កដា ឆ្នាំ ២​០​១​៣ ។​រ​ថយ​ន្ត​ព​ន្ល​ត់​អគ្គីភ័យ​ជាច្រើន​គ្រឿង​បាន​រូតរះ​ជួយ​អន្តរា​គម​ន៏​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​រាប់​ម៉ោង​នៅលើ​កំណាត់​ផ្លូវ​លេខ ៣៧១ ។​ អគ្គីភ័យ​ប្រកបដោយ​ភាព​ផ្ញា​ក់​ផ្អើល​នេះ​បានកើត​ឡើ តាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១ ស្ថិតក្នុង​ភូមិ​ឫស្សី ក្រុមទី​១៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

 

សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​មាន​ផ្សេង​ហុយ​ចេញពីផ្ទះ​ឈ្មោះ ប៊ុន សោភា ភេទ​ស្រី មុខរបរ​លក់​ភេ​ជ្ជះ បន្ទាប់មក​ក៏​ចេញ​ជា​អណ្ដាតភ្លើង​ឆេះ​យ៉ាង​ស​ន្ធោ​ស​ន្ធៅ​​តែម្ដង ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង ។ ពួកគេ​បាន​ជួយ​អន្តរា​គម​ន៏ និង​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មកជួយ​ពន្លត់ ។ 

 

លោក ណេ​ត វណ្ណ​តា ប្រាប់ថា ផ្ទះ​ដែល​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​នេះ​អស់​៦​ខ្នង និង​៧​គ្រួសារ ក្នុងនោះ​មាន​ម្ចាស់ លក់​ចាប់​ហ៊ួ​យ លក់​ទូរស័ព្ទ និង​បន្ទប់​ជួល ។ ម្ចាស់ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ​មានឈ្មោះ​ទី​១ ប៊ុន សោភា ភេទ​ស្រី មុខរបរ​លក់ដូរ ទី​.២ ម៉េង ឡុង ជាង​ម៉ូតូ​ទី​.៣ អ៊ុយ ឡេង មុខរបរ​កម្មករ​រោងចក្រ ទី​.៤ ជូរ សាង​គ្រី លក់ដូរ ទី​.៥ ឡុ​ច សា​រ៉េត​ ទី​៦. ឃឹម ហុក​ម៉េង មុខរបរ​ជាង​ម៉ូតូ​និង ទី​៧ ឈ្មោះ យុន ប៊ុន (​នៅផ្ទះ​)​។​

 

លោក​បន្តទៀតថា​អគ្គីភ័យ​ដែល​ឆេះ​នេះ រថយន្ត​ពន្លត់​មកជួយ​អន្តរា​គម​ន៏​មាន​២៣​គ្រឿង និង​ប្រើប្រាស់​អស់​១៧​គ្រឿង ប្រើពេល​វេលា​ជិត​២​ម៉ោង​ទើប​អាច​គ្រប់គ្រង​កំសួល​ភ្លើង​បាន​។​គួរ​បញ្ជាក់ថា អំឡុង​ការឆាបឆេះ​នោះ​ស្ត្រី​ម្នាក់​បាន​ដួលសន្លប់ ហើយ​ត្រូវបាន​គេ​ដឹកជញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ​ភ្លាមៗ​ផងដែរ ។ រហូតមកដល់​ពេ​ល​នេះ​​សមត្ថកិច្ច​មិនទាន់​អាច​វាយតម្លៃ​ឲ្យ​ប្រាកដ ពី​ទំហំ​នៃ​ការខូចខាត​នៅឡើយ​ទេ ៕

Mc5

 

Leave a Reply

(*) Required, Your email will not be published