សម្លាប់​ប្អូន​ស្រី​ជីដូន​មួយ​រួចគេច​ខ្លួន​បាន​៥​ឆ្នាំ សមត្ថ​កិច្ច​ចាប់ខ្លួន​តាម​ដីកា​

, , Leave a comment

រា​ជ​ធា​នីភ្នំពេ​ញ ៖ ជ​ន​សង្ស័​យម្នាក់​ដែ​ល​បា​ន​ធ្វើស​កម្ម​ភា​ព​យ៉ា​ង​សាហា​វ​ព្រៃ​ផ្សៃ​ដោយ​បា​ន​ចាប់​រំ​លោភ និង​យ​កពូ​ថៅ​កាប់​ស​ម្លាប់​ក្មេង​ស្រី​អា​យុ​ ១២​ ឆ្នាំ​ក្នុង​ថ្លុក​ឈា​ម ​ក្រោម​ផ្ទះ​ ស្ថិត​នៅ​ភូ​មិ​តា​នាន់​ ឃុំក្រាំង​ស្នាយ ស្រុក​ឈូ​ក​ ខេត្ត​កំ​ពត​ ត្រូ​វបា​ន​កម្លាំ​ង​នគ​រ​បា​ល​ព្រ​ហ្ម​ទណ្ឌ​ ខេត្ត​កំព​ត​ដឹកនាំ​ដោ​យ​លោក​វ​រ​សេ​នីយ៍​ទោ​ សៅ ​សំ​អឿ​ន អនុ​ប្រធា​ន​កា​រិ​យា​ល័​យ​​ក​ណ្តា​ល ​ន​​គរ​បា​ល​ព្រ​ហ្ម​ទ​ណ្ឌ​ដោយមា​ន​ការ​ស​ហ​កា​រពីកម្លាំ​ង​ន​គ​រ​បា​ល​ព្រ​ហ្ម​ទណ្ឌ​កម្រិ​តធ្ងន់​រា​ជ​ធានីភ្នំ​ពេញ ដឹកនាំ​ដោ​យលោ​​កវ​រ​សេ​នី​យ៍​ត្រី អេង សោភា ​បា​នចា​ប់​ឃាត់​ខ្លួន​​ជន​សង្ស័យ​​កាលពី​​វេ​លាម៉ោ​ង​ ៤ និង ​៣០ នាទី រសៀល​ថ្ងៃទី​៣ ខែសីហា ឆ្នាំ២០១៣ ស្ថិ​ត​នៅមុ​ខហា​ង​នំបុ័ង ហេ​ង​ ​ចេ​ង ​សង្កាត់ចោ​មចៅ​ ខណ្ឌពោធិ៍សែនជ័យ ។

 

ការចាប់ខ្លួនជនសង្ស័យពី សំណាក់កម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ របស់ខេត្តកំពត និងរាជធានីភ្នំពេញ ខាងលើនេះ បានធ្វើឡើង តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពត លោក អ៊ុំ ឆវត្តិក៏ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១១ ដោយចោទប្រកាន់ជនសង្ស័យរូបនេះ ពីបទឃាតកម្ម គិតទុកជាមុន ប្រព្រឹត្តទៅនៅ ភូមិតានាន់ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៨ ។

 

មន្រ្តីនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់រាជធានី ភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យ រូបនេះ ឈ្មោះ សោ ថុក អាយុ ២៦ឆ្នាំ មានស្រុក កំណើតនៅភូមិ ឃុំកើត ហេតុ និងបច្ចុប្បន្ន ស្នាក់ផ្ទះ ជួល លេខ១ ផ្លូវលំ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ មានមុខរបរជាអ្នកលក់ លៀសហាល។ មន្រ្តីនគរបាលព្រហ្មទណ្ឌ ខេត្តកំពត បានរៀបរាប់ពី ដំណើររឿងថា កាលពីវេលា ម៉ោង៨ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៨ មានករណីរន្ឋត់មួយ នៅពេលដែលក្រុមគ្រួសារ និងសាច់ញាតិ បានឃើញកុមារី រងគ្រោះ ឈ្មោះ វ៉ាត ស្រីពៅ អាយុ១២ឆ្នាំ រស់នៅភូមិឃុំ កើតហេតុ បានដេកស្លាប់ក្នុង ថ្លុកឈាមក្រោមផ្ទះ ដោយមានស្នាមកាប់នឹងពូថៅជាច្រើនកន្លែង និងស្នាមរំលោភទៀតផង ។

 

ក្រោយកើតហេតុ កម្លាំងនគរ បាលខេត្តកំពត បានបើកការស្រាវជ្រាវតាមជំនាញរបស់ខ្លួន ជាវត្ថុតាង និងសាក្សី ទើបឈានទៅដល់ ការចាប់ខ្លួនជនសង្ស័យរូបនេះ តែម្តង ។ បើទោះបីជន សង្ស័យ មិនព្រមសារភាពពី ទង្វើដ៏ថោកទាបរបស់ខ្លួនក៏ដោយ ប៉ុន្តែតាមការសន្និដ្ឋាន របស់សមត្ថកិច្ច ជនសង្ស័យរូបនេះ ពិតជាបានរំលោភ និងសម្លាប់ ក្មេងស្រីរងគ្រោះ ប្រាកដមែន ។ ក្រោយការចាប់ខ្លួនកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិត ធ្ងន់រាជធានីភ្នំពេញ ដោយមានការណែនាំ ពីសំណាក់លោកស្នងការ ជួន សុវណ្ណ និងស្នងការរង ជួន ណារិន្ទ បានបញ្ជូនជនសង្ស័យ រូបនេះ ទៅកាន់ខេត្តកំពត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

fe9ecb76-59f4-48a5-b095-d989eceae9c3

 

Leave a Reply

(*) Required, Your email will not be published