អាជ្ញាធរ​វៀតណាម​រឹត​បន្តឹង​​ព័ត៌មាន​​លើ​អ៊ីនធឺណិត

, , Leave a comment

ប្រទេសវៀតណាម ៖ អាជ្ញាធរ​​ប្រទេស​វៀតណាម​ បាន​ប្រកាស​​​រឹត​បន្តឹង​ការ​ចែកចាយ​ព័ត៌មាន​​លើ​បណ្ដាញ​សង្គម​​​ទាំងអស់ បន្ទាប់​ពី​ច្បាប់​ថ្មី​ចូល​​ជាធរមាន។ បណ្ដាញ​សង្គម​​រួម​ជាអាទិ៍ Facebook Twitter ព្រម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​​តាម​បណ្ដាញ​អ៊ីនធឺណិត​ផ្សេងៗ​ទៀត ដែល​គេ​ចាត់​ទុក​ថា​កំពុង​ត្រូវ​បាន​ប្រើប្រាស់​​ក្រោម​ការ​ឃ្លាំមើល​យ៉ាង​ប្រុងប្រយ័ត្ន​ពី​រដ្ឋាភិបាល​កុម្មុយនិស្ត​​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ​អាច​​ត្រូវ​បាន​អនុញ្ញាត​​​ឲ្យ​ប្រើ​ក្នុង​​ការ​ផ្ដល់ និង​ផ្លាស់ប្ដូរ​ព័ត៌មាន​ជា​លក្ខណៈ​ឯកជន​តែប៉ុណ្ណោះ។​ នេះ​បើយោ​ង​តាម​ការ​ផ្សព្វ​ផ្សារ​​របស់​ទី​​ភ្នាក់​ងារ AFP កាល​ពី​ម្សិល​មិញ​នេះ ។

 

យោង​តាម​​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក​ Nguyen Tan Dung​​ កាល​ពី​ថ្ងៃ​ពុធ​បាន​ចែង​ថា អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ទាំងអស់​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​ប្រើប្រាស់​បណ្ដេញ​សង្គម សម្រាប់​ការ​ចែកចាយ​ឬ ផ្លាស់ប្ដូរ​ព័ត៌មាន​​ដែល​កំពុង​កើតមាន​នៅ​ពេល​​បច្ចុប្បន្ន​​​នោះ​ឡើយ។ ​​ផ្អែក​តាម​ការ​អះអាង​របស់​លោក Hoang Vinh Bao ​មន្ត្រី​មកពី​ក្រសួង​ព័ត៌មាន បាន​បញ្ជាក់​ថា អ្នកប្រើប្រាស់​ទាំងអស់​ នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​​ឱ្យ​ដកស្រង់​ព័ត៌មាន​ផ្សេងៗ​ចេញ​ពី​កាសែត ឬ ពី​គេហទំព័រ​របស់​រដ្ឋាភិបាល​​ទេ។

 

​ទោះបី​ជា​​​រដ្ឋាភិបាល​របស់​ប្រទេស​នេះ​​​ប្រកាស​បែប​នេះ​ក្ដី ​ភាព​ច្បាស់លាស់​​មួយ​លើ​ការអនុវត្ត​ ឬ​ការ​ដាក់ទោស​ទណ្ឌ​ណា​មួយ​​​​នៅ​​មិនទាន់​ត្រូវ​បាន​ធ្វើ​​​ឡើង​​នៅឡើយ​ទេ ក៏ប៉ុន្តែ​បើ​យោង​តាម​​សម្ដី​អ្នក​អត្ថាធិប្បាយ​អ៊ីនធឺណិត​របស់​ខ្លួន​បាន​​និយាយ​ថា ​វា​គ្រាន់តែ​​ជា​​ទ្រឹស្ដី​ប៉ុណ្ណោះ៕

vietnam_blog

 

Leave a Reply

(*) Required, Your email will not be published