ខ្ញុង​ គ្មាន​គម្រោង​ជួបសង្សារ​ ដែលជា​​​អាណិកជន​​នៅ​អូស្ត្រាលី​ទេ

, , Leave a comment

ក្នុង​ដំណើរ​ចេញ​ទៅ​សម្ដែង​ក្នុង​ប្រទេស​អូស្ត្រាលី​ នា​ពាក់​កណ្ដាល​ខែ សីហា ខាង​មុខ​នេះ អ្នក​នាង ស្រេង សុកាន់ដា ហៅ​ខ្ញុង​បាន​បញ្ជាក់​ប្រាប់ថា នាង​មិន​មាន​​គម្រោង​ជួប​ជា​មួយអាណិកជន​អូស្ត្រាលី ​ដែល​គេ​​ល្បី​ថា​ ជា​សង្សារ​របស់​នាង​​នោះ​ឡើយ។ ក្នុង​ជំនួប​តាម​​ទូរស័ព្ទ​មុន​នេះ​បន្តិច ខ្ញុង​បាន​អត្ថាធិប្បាយ​ថា គ្មាន​ហេតុ​ផល​អ្វី​ដែល​នាង​ត្រូវ​ទៅ​ជួប  អាណិកជន​អូស្ត្រាលី​ដែល​ល្បី​ថា​ជា​សង្សារ​នោះ​ឡើយ ព្រោះ​នាង​បាន​ផ្ដាច់​ទំនាក់ទំនង​គ្នា​ជាង១ឆ្នាំ​មក​ហើយ។

 

នាង​បញ្ជាក់​ថា ដំណើរ​ទៅ​អូស្ត្រាលី​នេះ  ទៅ​សម្ដែង​តាម​រយៈ​សមាគម​ខ្មែរ ដែល​ម្ចាស់​សម្អាងការ​បូតា​ជា​អ្នក​ធានា ដោយ​នៅ​ក្នុង​នោះ នាង​ត្រូវ​ទៅ​សម្ដែង​ផង ដើរ​លេង​ផង ។ “ដូច​បង​ពែកមី​ធ្លាប់​ប្រាប់​អញ្ចឹង ទៅ​សម្ដែង​ផង​ដើរ​លេង​ផង ទៅ​​តែ៣នាក់​ទេ មាន​ខ្ញុំ ពែកមី និង នីឡា កូន​បង​វ៉ិចទ័រ ​និង​​ពេល​មក​វិញ គាត់​​ក៏​ឲ្យ​​លុយ​មក​ខ្លះៗ​ដែរ “។ ខ្ញុង​បញ្ជាក់​​ថា “បុរស​អាណិកជន​អូស្ត្រាលី​នោះ​​មិន​​អាច​និយាយ​ថា​ ជា​សង្សារ​ខ្ញុំ​បាន​ទេ ព្រោះ​ខ្ញុំ​អត់​ដែល​ជួប​មុខ​គ្នា​ទេ គាត់​​ស្រលាញ់​​​ខ្ញុំ​តែ​ម្នាក់​ឯង ខ្ញុំ​អត់​បាន​ព្រម​ជា​មួយ​គាត់​​ទេ ព្រោះ​​​ខ្ញុំ​​បាន​ផ្ដាច់​ទំនាក់​ទំនង​ជា​មួយ​​គាត់​ជាង​១ឆ្នាំ​មក​ហើយ  អត់​ចង់​ឲ្យ​គេ​ថា ខ្ញុំ​មាន​អ្នក​នេះ​អ្នក​នោះ ខ្លាច​ប៉ះ​ពាល់​ប្រជាប្រិយភាព”។

 

ខ្ញុង​បាន​រម្លឹក​​ដំណើរ​​ដែល​នាំ​ឲ្យ​ស្គាល់​គ្នា​​ជា​មួយ​បុរស​វ័យ​ជា​៦០​ឆ្នាំ​ជា​អាណិកជន​​ខ្មែរ​អូស្ត្រាលី​នោះ​ថា ស្គាល់​គ្នា​តាម​រយៈ​លេខ​ទូរស័ព្ទ ពេល​ដែល​នាង​បាន​ប្រកាស​តាម​កញ្ចក់​ទូរទស្សន៍​ ក្នុង​ពេល​ដែល​នាង​កំប្លែង បន្ទាប់​ពី​នាង​ប្រកាស​លេខ​ភ្លាម អាណិកជន​​ខ្មែរ​អូស្ត្រាលី​នោះ បាន​ទាក់​ទង​មក​នាង​ភ្លាម ហើយ​ចេះតែ​ផ្ញើ​ របស់របរ មាន​តម្លៃ​មួយ​ចំនួន​ឲ្យ​នាង​ជា​​បន្ត​​បន្ទាប់ ស្ទើរ​ជា​រៀង​រាល់​ខែ។ ដៃគូ​កំប្លែង​​សក្ដិសម​ និង​នាយ​ពែកមី​បាន​ឲ្យ​ដឹង​​បន្ថែម​ថា របស់របរ​មាន​តម្លៃ​ដែល​បុរស​នោះ​ផ្ញើ មាន​ដូច​ជា​លុយ និង​ខ្សែក​ជា​ដើម ដោយសារតែ  នាង​មិន​ចង់​ឲ្យ​វែង​ឆ្ងាយ ហើយ​ខ្លាច​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​ផង​នោះ នាង​ក៏​ផ្ដាច់​ទំនាក់ទំនង​តែ​ម្ដង​ទៅ ដោយ​មក​ទល់​បច្ចុប្បន្ន​បាន​រយៈ​ពេល​ជាង១ខែ មក​ហើយ។

 

នៅ​ពេល​អ្នក​សារព័ត៌មាន​សួ​ថា  ចុះ​ពេល​ទៅ​សម្ដែង​បុរស​អាណិកជន​អូស្ត្រាលី​នោះ​បាន​មក​មើល​ការ​សម្ដែង​របស់​នាង និង បបួល​នាង​ទៅ​លេង​ផ្ទះ​គាត់​ឬ ដើរ​លេង​ជា​មួយ​​គ្នា តើ​នាង​ស្វាគមន៍​គាត់​ទេ? ខ្ញុង​​សម្ងំ​បន្តិច​រួច​សើច​ហើយ​បន្ត​ថា “អត់​ទាន់​ហ៊ាន​ថា​ទេ​បង ព្រោះ​ដូច​ខ្ញុំ​ប្រាប់​អញ្ចឹង​​ខ្ញុំ​អត់​ដែល​ស្គាល់​មុខ​គាត់​ផង ហើយ​ម្យ៉ាង​ដូច​បង​ដឹង​ស្រាប់​នៅ​ស្រុក​គេ​ហ្នឹង​​ខ្ញុំ​អត់​ដែល​ទៅ​ទេ អត់​ស្គាល់​អ្នក​ណា​ទេ គេ​យក​ខ្ញុំ​ទៅ​ណា​ក៏​ខ្ញុំ​អត់​ដឹង​ដែរ តែ​ចាំ​​ដល់​ពេល​និង​ចាំ​គិត​ទៀត”។

 

ប្រសិន​បើ​មិន​មាន​កែ​ប្រែ​ប្រួល​ទេ ដំណើរ​ចេញ​ទៅ​ប្រទេស​អូស្ត្រាលី​​នេះ គឺ​ជា​​លើក​ទី១​ហើយ របស់​នាង​ខ្ញុង​ និង​នាយ​ពែកមី បន្ទាប់​ពី​អ្នក​ទាំង​២ បាន​បោះ​ជំហាន​ចូល​សិល្បៈ។ តាម​ការ​អះអាង​របស់​នាង និង​នាយ​ពែកមី ហាក់​ដូច​ជាមាន​ក្ដី​បារម្ភ​​ខ្លាំង ពី​សុវត្ថិភាព​តាម​ផ្លូវ តាម​ផ្លូវ​ព្រោះ អ្នក​ទាំង​បាន​សារភាព​ថា មិន​ដែល​ធ្លាប់​​ជិះ​យន្តហោះ​ទេ​កន្លង​មក ចំណែក​​ទំនាក់ទំនង​ជា​មួយ​ជន​បរទេស ក៏​ជា​ការ​ព្រួយ​បារម្ភ​របស់​អ្នក​ទាំង​ពី​ដែរ ព្រោះ​​អ្នក​ទាំង​២ អត់​ចេះ​ភាសា​អង់​គ្លេស​ទេ៕

Knhong-1

ប្រភព សប្បាយ

 

Leave a Reply

(*) Required, Your email will not be published