ប្រទះ​ឃើញ​សព​ទារក​ដែល​គេ​​ចោល​​នៅ​ក្បែរ​គំនរ​សំរាម​មុខ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​

, , Leave a comment

រាជ​ធា​នីភ្នំពេញ ៖ ស​ព​ទា​រក​ដែ​ល​​​ទើ​ប​នឹ​ង​កើ​តត្រូវ​បា​ន​​គេ​ប្រទះឃើញ​នៅ​ក្បែរគំ​ន​រសំរាមមុខមន្ទី​រពេ​ទ្យ​កាល់ម៉ែត ឆៀង​ខាង​ជើង​ស្ថិតនៅ​ចំណុ​ចមហា​វិថី​​ព្រះ​មុនីវង្ស​ កែង​នឹង​វិថី​ន​គ​ររាជ​ ក្នុ​ង​ស​ង្កា​ត់​ស្រះ​ចក​ ខណ្ឌដូនពេញ ប​ង្កឱ្យ​មានការភ្ញាក់ផ្អើលដល់ ​ប្រ​ជា​ព​លរ​ដ្ឋ​ម​ក​ចោ​ម​រោ​មមើ​ល​ ​កាល​ពីវេលាម៉ោ​ង៦​ព្រឹក ​ថ្ងៃទី​៤ ខែ​ សីហា ឆ្នាំ ២០១៣​។

 

តាម​ការ​សន្និដ្ឋាន​ ទារក​នេះ​​ទើបនឹងកើតប្រហែលជាង​ ១ សប្តាហ៍ និង​មា​ន​ទម្ងន់​ប្រហែល ២ គីឡូក្រាម ហើយត្រូវគេសង្ស័យថា ស្លា​ប់​ដោ​យ​សារ​មាន​ន​រ​ណា​ម្នាក់​ចា​ប់ បោ​ក​ផ្ទប់​នឹង​វត្ថុ​រឹង​បណ្តាល​ឱ្យបែក​មុខ និ​ងក្បាលខ្ទេច រួចយក​ម​កបោះ​ចោល​ក្បែរគំនរ​សំរាមមុខមន្ទីរពេទ្យកាល់ម៉ែត។ ក្នុង​ទិដ្ឋ​ភា​ពចោ​មរោមមើលសពទារកនោះ គេ​សង្កេត​ឃើ​ញប៉ូលិ​សម​កពិ​និត្យ​មើល​ដែរ ប៉ុន្តែ​គេ​មិន​ទាន់ដឹងថា ​មានចំណាត់ការយ៉ាងណា​នោះ​ទេ ៕

01e7555d-e549-4960-bae3-194aea045040 e4a1c166-b03e-4553-a27f-31a36f28831f

 

Leave a Reply

(*) Required, Your email will not be published