លោ​ក​ ​សូ​យ​ ​សា​​រិទ្ធ ​បិ​ទភ្នែក​ឲ្យលោ​ក​​ ស៊ា​ត​ ​សុ​ខុម​ ​ប្រើ​ស្បែ​ក​ជា​យោ​ធា​​​​រ​ក​ស៊ី​ដឹក​ជ​ញ្ជូន​ឈើគ្រញូ​ងខុ​ស​ច្បាប់​ផ្ទុយ​ពីប​ទបញ្ជា​លេខ​ ០១​

, , Leave a comment

ខេត្ត​ក្រចេះ ៖ បច្ចុ​ប្ប​ន្ន​នេះលោ​ក ស៊ា​ត ​សុ​ខុ​ម ​កំពុ​ង​ប​ន្តអា​ជី​ព​​រក​​ស៊ីដឹ​កជ​ញ្ជូន​ឈើខុ​ស​ច្បាប់​ចេ​ញពី​ចំណុច​អូ​រ​កណ្តៀរ ស្រែ​ស្បូវ និ​ងឃុំ​រលួ​ស ស្រុ​កសំ​បូ​រ ឡើង​មក​ខេត្ត​ក្រចេះ​ដើ​ម្បី​នាំ​ចេ​ញ​ទៅ​វៀត​ណា​ម​យ៉ាងអនាធិបតេយ្យ បំផុតគ្មាននរណាហ៊ានហើបមាត់ទេ ព្រោះលោក ស៊ាត សុខុម បានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។ដើម្បី​សម្រ​ប​ស​ម្រួ​ល​កុំ​ឲ្យ​ការ​រក​ស៊ី​ដឹ​កជ​ញ្ជូនឈើខុសច្បាប់​​រ​​​ប​​ស់​​ខ្លួ​​​នមា​ន​ប​​ញ្ហា​​ ។

 

សេចក្តីរាយការណ៍ពីខេត្តក្រចេះ​បានឲ្យដឹងថា សព្វថ្ងៃនេះលោក ស៊ាត សុខុម ជាជំនួយការលោក យឹម យាន  មេ​ទា​ហា​ន​សឹក​រ​ង​ខេ​ត្ត​ក្រ​ចេះ​កំពុង​ធ្វើ​ជា​ឈ្មួ​​ញ​ចេញ​មុខ​ចេញ​មាត់​ជាង​គេ​ក្នុង​កា​រ​​​រ​ក​​ស៊ីដឹ​​ក​ជញ្ជូ​ន​ឈើ​ប្រណី​ត​ចេញពី​ខេត្ត​ស្ទឹ​ង​ត្រែង​ ហើយ​លើក​ដា​ក់ឡាន​បន្តនៅ​ចំណុ​ច​​កោះខ្ញែរ អូ​រក​ណ្តៀរ ស្រែ​ស្បូវ នឹ​ង​ឃុំ​រលួ​ស​ ស្រុកសំបូរ  តាម​រថ​យន្ត​អង្គ​ភាព​កូរ៉េ​ ៥​ តោន​ស្លា​ក​លេខ​ខេមរៈភូមិន្ទពណ៌​ត្រេអ៊ី ឡើងមកខេត្តក្រចេះ ដើម្បីនាំចេញទៅវៀតណាមយ៉ាងអនាធិបតេយ្យបំផុត គឺ​មិនលស់ថ្ងៃណាឡើយ ទាំងពេលភ្លៀងខ្លាំង មានរន្ទះបាញ់ ឬខ្យល់ព្យុះក៏លោក ស៊ាត សុខុមនៅតែធ្វើការដឹកជញ្ជូនយ៉ាងរលូនបំផុត ។ ដៃគូរកស៊ីឈើខុសច្បាប់របស់ ស៊ាត សុខុម គឺលោក កាន ជាប៉ូលិសចរាចរ លោក សារី ហៅក្រៅ (១៧) ជាមន្ត្រីប៉េអឹម កំពុងស្វះស្វែងញាប់ដៃញាប់ជើងរត់មកមើលផ្លូវឱ្យលោក ស៊ាត សុខុម ដឹកជញ្ជូនឈើជារៀងរាល់យប់រាល់ថ្ងៃដែលក្នុងមួយថ្ងៃ២ឡានទៅ៤ឡានយ៉ាង រលូនពុំខ្លាចក្រែងសមត្ថកិច្ចណាឡើយ ។ ហើ​យ​ស​មត្ថ​កិច្ច​ និង​មន្ត្រី​ជំនា​​ញពេ​លខ្លះមិ​នដែលហ៊ានត្រួតពិនិត្យ  ឬហើបមាត់ពីការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់របស់លោក  ស៊ាត សុខុម   នោះទេ គឺទី១ដោយសារតែលោក ស៊ាត សុខុម មានលុយបិទមាត់សមត្ថកិច្ចអស់ទាំងនោះ និងទី២ លោក ស៊ាត សុខុម   មានស្បែកជាយោធា និងមានថ្នាក់លើរបស់គាត់ជួយជ្រោមជ្រែង។

 

លោក ស៊ាត សុខុម មានក្របខ័ណ្ឌជាមន្ត្រីយោធា និងជាជំនួយការផ្ទាល់របស់លោក យឹម យាន  មេទាហានសឹករងខេត្តក្រចេះ ហើ​យគេមិន​ច្បា​ស់​ទេ​ថា តើ​ក្នុង​មួយ​ខែ​ៗ​លោ​ក ស៊ា​ត​ សុខុ​ម  បានផ្តល់​ផល​ប្រយោជន៍យកទៅជូនលោកមេសឹករង​ម្នាក់នោះ​ប៉ុ​ន្មា​នម៉ឺន​​ដុ​ល្លារ​នោះ​ទេ បាន​ជា​លោ​ក​ ស៊ាត​ សុ​ខុម​​ អា​ច​យកស្បែ​កជា​យោ​ធា​យ​ករថ​​យន្ត អ​ង្គ​ភា​ព​កូ​រ៉េ ៥​ តោ​ន​ស្លា​ក​លេខ​ខេ​មរៈ​​ភូមិន្ទ​ ពណ៌​ត្រេអ៊ី និងយកងារជាទីប្រឹក្សារបស់លោក​មេ​សឹ​ក​រង​​ម្នាក់នោះ​ទៅព​ង្រឹង​ពង្រីកមុ​ខជំនួ​ញរ​កស៊ីដឹកជ​ញ្ជូន​ឈើ​ខុ​សច្បាប់​របស់​ខ្លួន​កាន់​តែ​អ​នា​ធិ​ប​តេ​យ្យ​ខ្លាំង​ឡើ​​ង ។ គេ​លើ​ក​ជា​សំ​ណួរ​ថា តើ​បទបញ្ជា​លេខ​ ០​១ រ​បស់​លោ​កនាយ​ករ​ដ្ឋ​មន្ត្រី ហ៊ុ​ន ​សែន ​អា​ចមាន​ឥទ្ធិ​ព​ល​បង្ការ​បង្ក្រា​ប​ និង​​ទប់ស្កាត់​ការដឹក​ជញ្ជូន​ឈើ​ខុសច្បាប់រប​ស់លោ​ក ស៊ាត​ សុខុម បាន​​ឬក៏​អត់​ ព្រោះ​លោក ស៊ាត សុខុម កំពុង​​​តែ​ផ្គើន​​ចំ​​​ពោះការ​រឹត​ប​​ន្តឹ​ង​រ​ប​ស់​រាជ​រដ្ឋា​ភិបាល ។ លោក ស៊ាត សុខុម កំ​ពុ​ងធ្វើនៅ​ពេល​​នេះ​មា​ន​​ទំហំធំធេ​ង​ និ​ង​ព្រហើ​នបំ​ផុ​តចំ​ពោះ​កា​ររឹ​ត​ប​ន្តឹង​រ​ប​ស់រា​​ជរ​ដ្ឋា​ភិ​បាល​ដែល​ទាមទា​រ​ឲ្យ​ថ្នាក់​លើត្រួតពិ​និត្យមើ​ល​ភា​ព​អ​នាធិ​បតេ​យ្យរ​បស់​លោក ស៊ាត សុខុម ឡើង​វិ​ញជា​បន្ទា​ន់កុំ​ឲ្យប្រ​ជា​ពល​រដ្ឋ​រិះ​គន់ថា​ ព្រោះ​តែសម្អាង​លើ​ស្បែក​ជាយោធា​ លោក ស៊ាត សុ​ខុ​ម​​អា​​ច​ធ្វើ​អ្វីៗ​តាម​តែ​អំពើ​ចិត្ត ។

 

លោក ច័ន្ទ សារុន​ ជា​ពិ​សេ​ស​លោ​ក ឆេង​ គឹមស៊ុន ជា​ប្រធា​ន​រដ្ឋ​បាល​ព្រៃឈើ​ប្រសិ​នបើ​មា​ន​ឆ​ន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​អនុ​វត្តប​ទ​​បញ្ជាលេ​ខ​ ០​១​ ក្នុ​ង​ការប​ង្ការ​បង្ក្រា​ប​ និង​ទប់​ស្កាត់​ការ​ដឹ​ក​ជ​ញ្ជូ​ន​ឈើ​ខុ​ស​ច្បា​ប់រ​ប​ស់រាជ​រដ្ឋាភិ​បាល​មិន​គួរ​មើល​រំល​ង​ពីជំ​នួ​ញឈើ​ខុ​ស​ច្បាប់​ទ្រង់​ទ្រា​យ​ធំ​លោក ស៊ាត សុខុម ដែល​ប្រើ​ស្បែក​ជា​យោធា​រ​ក​ស៊ី​ដឹ​ក​ជ​ញ្ជូ​ន​ឈើ​គ្រ​ញូង​ខុ​ស​ច្បា​ប់​ ផ្ទុ​យ​ពី​ប​ទ​ប​ញ្ជា​លេ​ខ ០១ ចេ​ញ​ពីខេត្ត​ស្ទឹង​ត្រែង ឆ្ល​ងកា​ត់​ខេ​ត្តក្រ​ចេះ ទៅ​ប្រទេស​វៀត​ណាម ​រៀងរា​ល់យ​ប់​ រា​ល់​ថ្ងៃ​នោះ​ទេ ព្រោះលោ​ក សូយ​ សា​រិទ្ធ ជា​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើខេ​ត្តក្រ​ចេះ ​លោ​ក ព្រា​ប សុ​ធារ៉ា​  ប្រ​ធានផ្នែក​រដ្ឋបាលព្រៃឈើក្រចេះ​ មេ​ព្រៃ​ មេខ្មូត​មិន​មា​ន​សក​ម្មភាព​ពី​ការ​ទប់ស្កាត់ និង​ប​ង្ក្រាប​នោះទេ ​គឺបិ​ទភ្នែកឲ្យលោ​ក​ ស៊ាត ​សុ​ខុ​ម មា​ន​កា​រ​ដឹកជញ្ជូនឈើ​ប្រណីត​មាន ​បេង  ធ្នង់ និ​ង​គ្រ​ញូង​រាល់យប់​ថ្ងៃ​តែ​ម្តង​ ៕

11 (2) 

លោក ស៊ាត សុខុមយកឡានអង្គភាពដឹកឈើខុសច្បាប់

 

 

Leave a Reply

(*) Required, Your email will not be published