ឃាត់ខ្លួន​បុរស​ម្នាក​ពាក់ព័ន្ធ​ពីបទ​រំលោភ​សេពសន្ថវៈ

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ​៖ តា​អាយុ​៥៣​ឆ្នាំ​ម្នាក់ ត្រូវបាន​ឃាត់ខ្លួន​ពីបទ​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​រំលោភ​សេពសន្ថវៈ លើ​យាយ​អាយុ​៦២​ឆ្នាំ​ម្នាក់ កាលពី​រសៀល​ថ្ងៃទី​០២ ខែសីហា២០១៣ នៅក្នុង​ភូមិ​វត្ត ឃុំ​សំរោង ស្រុក អូរជ្រៅ ។​

 

លោក ព្រហ្ម ថេ​ង នាយក​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​និតិ​ជន​របស់​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា ដោយ​អនុវត្តតាម​បទបញ្ជា​របស់លោក​មេបញ្ជាកា​រ​អាវុធហត្ថ​ខេត្ត និង​ទទួលបាន​ពាក្យបណ្ដឹង​ពី​ករណី​រំលោភ កម្លាំង​ជំនាញ​បាន​ចុះទៅ​ឃាត់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់​មានឈ្មោះ យុន យីន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ  មាន​ទីលំនៅ​ភូមិ​វត្ត ឃុំ​សំរោង​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

 

ជនសង្ស័យ​ត្រូវបាន​បងប្អូន​និង​កូន​ជនរងគ្រោះ​ប្ដឹង​ថា បាន​រំលោភ​សេពសន្ថវៈ​លើ​ម្ដាយ​របស់ខ្លួន​ឈ្មោះ ជន់ ម៉ៅ អាយុ​៦២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជាមួយគ្នា ។ ករណី​រំលោភ​សេព​ស​ន្ទ​វៈ​នេះ​បាន​កើតឡើង​តាំងពី​ថ្ងៃទី​២៩ ខែកក្កដា ២០១៣ តែ​ត្រូវបាន​បុរស និង​ស្ត្រី​វ័យ​ចំណាស់​ទាំង​២ ស្រុះស្រួល​គ្នា​ដោយ​ខាង​ស្ត្រី​ព្រម​ទទួល​យកលុយ​៣០​ម៉ឺន​រៀល​ដើម្បី​បញ្ចប់រឿង តែ​បែរជា​រឿងនេះ​មិន​ចប់​បាន​ប៉ុន្មាន​ថ្ងៃ​ស្រាប់តែ​សមត្ថកិច្ច​ទៅ​ឃាត់ខ្លួន​តែម្ដង​។​

 

​លោក ព្រហ្ម ថេ​ង បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ក្រោយ​ការឃាត់ខ្លួន​បុរស​រូបនេះ​បាន​និយាយថា នៅ​ថ្ងៃកើតហេតុ គេ​ឃើញ​ជនសង្ស័យ​ផឹកស៊ី មាន​គ្នាច្រើន​នាក់ ក្នុងនោះ​ក៏មាន​ស្ត្រី​វ័យ​ចំណាស់​ដូចគ្នា​ម្នាក់​ផង ក្រោយមក​ក៏បាន​លួងលោម​ជនរងគ្រោះ​រហូតដល់​មានការ​រំលោភ​សេ​ពស​ន្ទ​វៈ​កើតឡើង​។ តែ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​កូន​របស់​ជន​សង្ស័យថា ឪពុក​របស់ខ្លួន​ពុំបាន​រំលោភ​ទៅលើ​ស្ត្រី​ខាងលើ​នោះទេ គឺ​គ្រាន់តែ​បាន​បីត្រកង​នៅពេលដែល​ស្ត្រី​រូបនេះ​ដួល ស្រាប់តែ​មានរឿង​រ៉ាវ​ថា រំលោភ​ទៅវិញ​ទោះបីជា​ភាគី​ទាំង​២ បាន​ស្រុះស្រួល​គ្នា​ទទួល​យកលុយ ៣០​ម៉ឺន​រៀល​ដើម្បី​បញ្ចប់រឿង​យ៉ាងណា​ក៏​ក្ដី​។​ បន្ទាប់ពី​សួរនាំ​រួច សមត្ថកិច្ច​ក៏បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ខាង​ទៅ​តុលាការ​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់ ៕

bt2

 

Leave a Reply

(*) Required, Your email will not be published