អគ្គីភ័យ​លេប​ត្របាក់​តូប​លក់​ឥ​វ៉ាន់​ខ្មែរ នៅ​ផ្សា​រលុង​ក្លឿ​រ​ប្រទេស​ថៃ​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ​ ៖ តូប​លក់ដូរ​មួយចំនួន​របស់​ជនជាតិ​ខ្មែរ ដែលមាន​ទីតាំង​ក្នុង​ផ្សា​រលុង​ក្លឿ​រ ប្រទេស​ថៃ ជាប់​ព្រំដែន​ខ្មែរ ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​កាលពី​ល្ងាច​ម៉ោង​៤ និង​២៥​នាទី​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ ២០១៣​។​ តាម​សេចក្ដី​រាយ​ការ​ណ៏​ឲ្យ​ដឹងថា តូប​លក់ ចានឆ្នាំង ចំនួន​៣ របស់​អាជីវករ​ខ្មែរ រង​ការឆាបឆេះ​យ៉ាងខ្លាំង ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ជាមួយគ្នា គេ​ឃើញ រថយន្ត​ពន្លត់អគ្គីភ័យ​ថៃ ជាច្រើន​គ្រឿង​ក៏បាន​រូតរះ ជួយ​ពន្លត់​ផងដែរ ។

 

សាក្សី​បាន​និយាយថា តូប​លក់​ឥ​វ៉ាន់​ចានឆ្នាំង​ដែល​ឆេះ​នោះ ជា​របស់​ម្ចាស់​ឈ្មោះ លី ហ៊ូ​វ មាន​ទីលំនៅ​ក្នុងភូមិ ក្បាលស្ពាន​០១ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ។ ភ្លាមៗ​គេ​មិនទាន់​អាចសន្និដ្ឋាន​ពី​ដើមចម​នៃ​ការឆេះ និង​ទំហំ​ខូចខាត​បាន​នៅឡើយ​ទេ ៕

fire (2) fire (3) fire fire (1)

 

 

Leave a Reply

(*) Required, Your email will not be published