​ជនជាតិ​អាមេរិក​ម្នាក់​ត្រូវ​ជាប់គុក អស់​មួយជីវិត បន្ទាប់ពី​រកឃើញថា គេ​បាន​ចាប់​ជំរឹត​ក្មេងស្រី​៣​នាក់​

, , Leave a comment

​បុរស​ជនជាតិ​អាមេរិក​ម្នាក់​ត្រូវបាន​តុលាការក្រុង គ្លី​វ​វឺ​ឡេ​ន រដ្ឋ​អូ​ហា​យ៉ូ សហរដ្ឋអាមេរិក ចេញ​សាលក្រម​ឲ្យ​ជាប់គុក​អស់​មួយជីវិត បន្ទាប់ពី​រកឃើញថា ជន​រូប​នោះបាន​ចាប់​ជំរឹត ដោយ​ឃុំ ឃាំង​និង​ធ្វើ​ទារុណកម្ម​លើ​ក្មេងស្រី​៣​នាក់​។​ ​សាលក្រម​នេះ​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ពោលគឺ​បន្ទាប់ពី​ជនរងគ្រោះ​ម្នាក់​អះអាងថា ឧក្រិដ្ឋ​ន​ឈ្មោះ Ariel Castro វ័យ​៥៣​ឆ្នាំ​រូបនោះ បានធ្វើ​ទារុណកម្ម​លើ​រូបនាង បន្ទាប់ពី​ចាំ​ពង្រត់​កាលពី​ឆ្នាំ​២០០២ ។ ប៉ុន្តែ​នាង​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​កាលពី​ខែឧសភា ឆ្នាំ​២០១៣ ។​ ​ឧក្រិដ្ឋជន​ដែលមាន​មុខរបរ​ជា​អ្នកបើក​រថយន្តក្រុង មុនពេល​កាត់ទោស បាន​សុំទោស​ចំពោះ​ទង្វើ​របស់ខ្លួន​៕​

1375410390089_1375410390089_r

 

Leave a Reply

(*) Required, Your email will not be published