​ប្រជា​ពលរដ្ឋ​អ៊ីរ៉ាក់ ច្រើនជាង​១​ពាន់​នាក់ ត្រូវបាន​សម្លាប់ ក្នុង​អំពើហិង្សា រយៈពេល​មួយខែ​

, , Leave a comment

​ជនជាតិ​អ៊ីរ៉ាក់​ច្រើនជាង​១​ពាន់​នាក់​ត្រូវបាន​សម្លាប់ ក្នុង​ខែកក្កដា ដោយសារតែ​អំពើ​ភេរវកម្ម​និង​ហិង្សា នៅ​ទូទាំងប្រទេស​។ តួលេខ​នេះ​ត្រូវបាន​គេ​អះអាងថា ជា​ចំនួន​ប្រចាំខែ​ដ៏​ច្រើន​ពុំ​ធ្លាប់មាន ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងទៅនេះ​។​ ​អង្គការសហប្រជាជាតិ​បានបង្ហាញ​ពី​របាយការណ៍​ថា ពលរដ្ឋ​អ៊ីរ៉ាក់​១០៥៧​នាក់ ត្រូវបាន​សម្លាប់​កាលពី​ខែ​មុន ក្នុង​ឧប្បត្តិហេតុ​ផ្ទុះ​គ្រាប់បែក និង​អំពើ​ភេរវកម្ម​ដែល​បង្កឡើង​ដោយ​ពួក​ឧទ្ទាម​។​ ​ក្នុងចំណោម​១០៥៧​នាក់​នេះ ៩០%​គឺជា​ជន​ស៊ីវិល​៕​

a8051bb7b89c3e19390f6a7067009893

 

Leave a Reply

(*) Required, Your email will not be published