ស្ត្រី​ម្នាក់​ជាប់​ចោទ​ពី​ឆ​បោក​ប្របាក់​ប្រមាណ ៤០ ម៉ឺន​ដុល្លារ

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ អាជីវករ​ផ្សារ​សាមគ្គី​ចំនួន​២៨​នាក់ ដែលជា​សមាជិក​តុងទីន បាននាំគ្នា​ចាប់​ស្ត្រី​ម្នាក់​ជា​មេ​តុងទីន​ប្រគល់ ឱ្យ​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១ សីហា ពីបទ​ឆបោក​ប្រាក់​ចំនួន​៣៩៤.៤០៩ ដុល្លារ​អាមេរិក តាមរយៈ​ការលេង​តុងទីន ហើយ​ប្រមូល​យកតែ​ខ្លួនឯង ។ ស្ត្រី​ជា​មេ​តុងទីន​រូបនេះ​ឈ្មោះ​ណោ ចាន់​សុ​ណា ហៅ​ស្រី​និ​ច អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៩២ ផ្លូវ​លេខ​៤៦៨ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ។​

 

​តាម​មន្ត្រីនគរបាល​ខណ្ឌទួលគោក​ឱ្យដឹងថា ស្ត្រី​ជា​មេ​តុងទីន​រូបនេះ​រួម នឹង​ម្ដាយ​ខេ​ម ដាវី អាយុ​៥៣​ឆ្នាំ បាន​បបួល​អាជីវករ​ផ្សារ​សាមគ្គី​ចំនួន​២៨​នាក់ លេង​តុងទីន​ចាប់តាំងពី​ឆ្នាំ​២០១១ រហូតដល់​ថ្ងៃទី​១ កក្កដា ឆ្នាំ​២០១៣ មាន​ក្បាល​៣០​ដុល្លារ ៥០​ដុល្លារ ១០០​ដុល្លារ ២០០​ដុល្លារ និង​ក្បាល​៥០០​ដុល្លារ ដោយ​ដេញ​ជា​រៀងរាល់ថ្ងៃ រៀងរាល់​សប្ដាហ៍ និង​រៀងរាល់ខែ ។ នៅពេល​សមាជិក​ដេញ​បាន មេ​តុងទីន​ពុំដែល​ប្រគល់​ប្រាក់​ទៅឱ្យ អ្នក​ដែល​ដេញ​បានទេ ដោយ​យក​លេស​ថា ប្រមូល​មិនទាន់បាន​គ្រប់ ។ លុះ​ពេលដែល​អ្នក​ដេញ​ទារ​ពេក​ក៏ បាន​ប្រើល្បិច​ដោយ​ធ្វើ​កិច្ច សន្យា​ជំពាក់ និង​សង​រំលស់​ក្នុង​១​ថ្ងៃ​ចំនួន​១០​ដុល្លារ ទៅ​២០​ដុល្លារ ។ 

 

​មន្ត្រីនគរបាល​ឱ្យដឹងទៀតថា ចំពោះ​សមាជិក​តុងទីន​ដែល​មិនទាន់ ដេញ​គឺ​បង់ប្រាក់​គ្រប់​ចំនួន ។ នៅ​រសៀល​ថ្ងៃទី​១ សីហា ពេលដែល​ស្ត្រី​ជា​មេ​តុងទីន​ដើរ​ប្រមូលប្រាក់ ក្នុង​ផ្សារ​សាមគ្គី​ស្រាប់​តែមាន​ព័ត៌មាន​ថា មេ​តុងទីន​រូបនេះ​ប្រុង​គេចខ្លួន​ទៅរ ស់​នៅ​ប្រទេស​អាល្លឺម៉ង់​ទើប​សមាជិក​មានការ​ភ្ញាក់ផ្អើល ក៏​នាំគ្នា​ឃាត់ខ្លួន​ប្រគល់ឱ្យ​នគរបាល ប៉ុស្ដិ៍​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​៣ ហើយ​នាំគ្នា​ដាក់ពាក្យ​បណ្ដឹង​ចោទ ពីបទ​ឆបោក​តែម្ដង ។​ ​ចំណែក​ស្ត្រី​ឈ្មោះ​ណោ ចាន់​សុ​ណា ហៅ​ស្រី​និ​ច ជា​មេ​តុងទីន​ឱ្យដឹងថា គាត់​មិនមែនជា​មេ​តុងទីន​ទេ គឺ​ម្ដាយ​របស់គាត់​ទើប​ជា​មេ ។​

​មូល​ហេតុដែល​ប្រមូលប្រាក់​តុងទីន ហើយ​មិន​យកមក​ប្រគល់ឱ្យ​សមាជិក ដោយសារតែ​សមាជិក​ចំនួន​៥​នាក់ មិនបាន​យកប្រាក់​មក​បង់​ឱ្យ​មេ ។ ទោះបីជា​យ៉ាងណា តាម​អាជីវករ​ដែល​ចាញ់បោក​បាន ចាត់ទុកថា​នេះ​ជាការ​ដោះសា​ប៉ុណ្ណោះ ។ មន្ត្រីនគរបាល​ខណ្ឌទួលគោក​បាន​ប្រាប់​ឱ្យដឹងថា ស្ត្រី​ជា​មេ​តុងទីន​រូបនេះ​ត្រូវបាន​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២ សីហា ហើយ​ដើម្បី​ចាត់ការ​តាមច្បាប់ ៕​

847b72e4-010c-4c9e-ba7f-5070bdaf8a05

 

Leave a Reply

(*) Required, Your email will not be published