ភូមា​ជម្លៀស​ប្រជាជន​ជាង ៣​ម៉ឺន​នាក់​ចេញពី​ទឹកជំនន់

, , Leave a comment

​ប្រជាពលរដ្ឋ ៣៣.៥០០ ​នាក់ ត្រូវបាន​ជម្លៀស​ចេញទៅ​ជ្រកកោន​នៅ​ជំរំ​ចំនួន ៧៩​កន្លែង​ផ្សេងគ្នា បន្ទាប់ពី​មាន​ភ្លៀង​មូសុង​ដ៏​ខ្លាំងក្លា​នៅ​រដ្ឋ Karen ប្រទេស​ភូមា​ដែល​បាន​បង្ក​ឲ្យ​មាន​ទឹកជំនន់​សម្លាប់​ម​នុស្ស​ប្រមាណ ៣​នាក់ និង​បាត់​ខ្លួន​ជាច្រើន​នាក់​ទៀត​។​

 

​សាលារៀន​ចំនួន​២៤៥ ត្រូវបាន​បិទទ្វារ​ដោយសារ​បារម្ភ​ពី​ការបាក់​ដី​បន្ទាប់ពី​ភ្លៀង​ធ្លាក់​យ៉ាងគំហុក​កាលពី​ថ្ងៃ​២៧ កក្កដា​កន្លងទៅនេះ ដែល​បាន​ផ្ដាច់​ផ្លូវ​មួយចំនួន​នៅក្នុង​រដ្ឋ​ខាងលើ​។ មនុស្ស ៤.៧០០​នាក់​ផ្សេងទៀត ត្រូវបាន​អាជ្ញាធរ​ផ្ដល់​កន្លែង​ស្នាក់នៅ​ជា​បណ្ដោះអាសន្ន នៅក្រោយពេល​កម្ពស់​ទឹកជំនន់​បាន​កើន​ឡើងជា​លំដាប់​។​

 

​នៅពេលនេះ អង្គការសហប្រជាជាតិ​បានប្រកាសថា នឹង​ផ្ដល់ជំនួយ​ថ្នាំពេទ្យ រួមទាំង​ទឹកស្អាត​និង​អាហារ​ដល់​រដ្ឋាភិបាល​ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​របស់ខ្លួន​ដែល​កំពុង​គេច​ចេញពី​ទឹកជំនន់​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មកនេះ​៕​

myanmar-flood

 

Leave a Reply

(*) Required, Your email will not be published