អ្នក​សារពត៌មាន​ស្រី​ត្រូវបាន​គំរាមកំហែង​បំផ្ទុះ​គ្រាប់បែក​

, , Leave a comment

ទីក្រុងឡុងដ៍ ៖ ​អាជ្ញាធរ​ក្នុងប្រទេស​អង់គ្លេស​កំពុងធ្វើការ​ស៊ើបអង្កេត​បន្ទាប់ពី​ក្រុម​អ្នក​សារពត៌មាន​ជា​ស្ត្រី​ទទួល​ការគំរាមកំហែង​បំផ្ទុះ​គ្រាប់បែក តាម​ប្រព័ន្ធ​បណ្តាញទំនាក់​ទំនង​សង្គម Twitterហើយ​មានការ​អំពាវនាវ​រឹតតែ​ខ្លាំង​ចំពោះ​ការចាត់វិធានការ​ការពា​រ​នៃ​ការរំលោភបំពាន​ទៅលើ​ស្ត្រី​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពត៌មាន​សង្គម​។​

 

​ការគំរាមកំហែង​បំផ្ទុះ​គ្រាប់បែក បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​នាង Caroline Criado-Perez ជា​អ្នក​សារពត៌មាន​ស្រី និង​នាង Stella Creasy ជា​អ្នកនយោបាយ​នៃ​គណបក្ស​ពលករ បានទទួល​ការគំរាមកំហែង​រំលោភ​ផ្លូវភេទ​តាម Twitter​។​

 

​មន្ត្រី​អ្នកនាំពាក្យ​ប៉ូលីស​ក្នុង​រាជធានី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុម​ប៉ូលីស​បានទទួល​ទូរស័ព្ទ​មួយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការគំរាមកំហែង​នេះ ហើយ​ប៉ូលីស​កំពុងតែធ្វើការ​ស៊ើបអង្កេត​។ ប៉ុន្តែ​ពុំទាន់​មាន​សកម្មភាព​នៃ​ការ​តាម​ចាប់ខ្លួន​ជនសង្ស័យ​នៅឡើយ​ទេ​៕​

56597912

 

Leave a Reply

(*) Required, Your email will not be published