ស្រវឹង​ជោក​បើករថយន្ត​បុក​រនាំង​ចែក​ទ្រួ​ង​ផ្លូវ​ខ្ទេច​៧​កង់ បង្គោល​ស្លាក​សញ្ញា​១

, , Leave a comment

រាជធានីភ្នំពេញ​ ៖ របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​យ៉ាងហោចណាស់​៧​កង់ និង​បង្គោល​ស្លាក​សញ្ញា​ចំនួន​១ ត្រូវបាន​បំផ្លាញ ដោយ​រថយន្ត​ម៉ាក PAJERO  ដែល​អ្នកបើកបរ​ស្រវឹង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២ និង​៤០​នាទី ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៣ ត្រង់ចំណុច​ទល់មុខ​ស្ថា​នី​យ៏​ប្រេង​ឥន្ទ​នះ​តេ​លា តាម​បណ្ដោយ​ផ្លូវ​លេខ​២​៧​១ ស្ថិតក្នុង​ស​ង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

 

​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក PAJERO ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2F-7196 បើកបរ​ដោយ​ឈ្មោះ សោម សុ​វ​ត្ត្រា ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ មុខរបរ​ជា​ប្រធាន​គំរោង​អង្គការ​អាប់​ពិ​ស៊ីដ ស្នាក់​នៅផ្ទះ​លេខ​៣៥៩ ផ្លូវ​លេខ​១០១៩ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង  ពេលមកដល់​ចំណុចកើតហេតុ​ទាំង​សភាព​ស្រ​វឹ​ស្រា​ផង ស្រាប់តែ​រេ​ចង្កូត​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​អស់​៧​កង់ និង​បង្គោល​ស្លាក​សញ្ញា​១​ដើម ប​ណ្ដា​ល​ឲ្យ​រថយន្ត​បែក​កង់​ខាងឆ្វេង​ទាំងពីរ​ទៅមុខ​លេង​រួច​។​

 

​បច្ចុប្បន្ន​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​ស្ទូច​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ដើម្បី រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ 

pa copy

 

Leave a Reply

(*) Required, Your email will not be published