ស្រ​វឹង​​ស្រា​បើក​​រថយន្ត​ បុក​លុច​ស៊ី​ស​ ខណៈ​ដែល​ចត​ចោល​

, , Leave a comment

​រាជធានី​ភ្នំពេញ ​៖ បុរស​ម្នាក់​បើករថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង​យ៉ាង​លឿន ទាំង​ក្នុងស្ថានភាព​ស្រវឹងជោកជាំ បាន​ទៅបុក​រថយន្ត​លុច​ស៊ី​ស​៤៧០​មួយគ្រឿង​ទៀតខណៈកំ​ពុង​​ថយ​ចូល​ចត​មុខ​សណ្ឋាគារ​វី​ហ្គេ​ល​។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២ និង​១៥​នាទី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៣ ត្រង់ចំណុច​មុខ​សណ្ឋាគារ​វី​ហ្គេ​ល ជិត​ស្តុ​ប​សន្ធ​មុក តាម​បណ្ដោយ​វិថី​កម្ពុ​ជា​​ក្រោម ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

 

​ប្រភពព័ត៌មាន​ពី​សន្តិសុខ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រថយន្ត​លុច​ស៊ី​ស LX470  ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2S-9925​បាន​បើក​ចូល​ស​ណ្ឋា​គារ​​វី​ហ្គេ​ល​ដើម្បី​ស្នាក់ ខណៈ​ថយ​ចូល​ចត​ស្រាប់​តែមាន​រថយន្ត​កាម​រី​ឆ្លាម ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q-8826 បើកបរ​ដោយ​ឈ្មោះ ព្រុំ ច័​ន្ច​ពន្លក ភេទ​ប្រុ​ស ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​តាម​ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​សភាព​ស្រវឹងស្រា​ជោក បាន​បុក​ចំ​ពី​ហៀ​ង ផ្នែក​ខាងមុខ​រថយន្ត​លុច​ស៊ី​ស បណ្ដាល​ឲ្យ​រង​កា​ខូចខាត​ទាំងសងខាង​។​

 

​ប្រភព​ព័​ត៌​ដដែល​បាន​បន្តទៀតថា ក្រោយពេល​កើតហេតុ ភាគី​រថយន្ត​កាមរី​ឆ្លាម បានធ្វើការ​សម្របសម្រួល ដោយ​យក​រថយន្ត​ទៅធ្វើ​រៀងខ្លួន តែ​ភាគី​ខាង​រថយន្ត​លុច​ស៊ី​ស​មិន​ព្រម ក៏​ត្រូវបាន​សមត្ថកិច្ច​នាំយកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​ខណ្ឌទួលគោក ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ​តាមច្បាប់​៕

lx1

 

 

Leave a Reply

(*) Required, Your email will not be published