អ្នករាល់គ្នាតែងតែដឹងហើយថា អាហារសមុទ្រដូចជា ក្តាម បង្គារ មឹក ត្រី ជាដើម សម្បូរដោយសារធាតុអូមេហ្គា៣ ដែលល្អសម្រាប់សុខភាព ដែលអាចជួយការពារជំងឺបេះដូង។ ម្យ៉ាងទៀតវាអាចកាត់បន្ថយឈាមកក ក្នុងបេះដូងដែលអាច បណ្តាលឲ្យគាំងបេះដូង។ លើសពីនេះទៅទៀត អាហារសមុទ្រក៏ល្អសម្រាប់ខួរក្បាលផងដែរ។ ដោយជួយបង្កើនការចងចាំ ធ្វើឲ្យខួរក្បាលមានដំណើរការល្អ និងអាចជួយទប់ស្កាត់ជំងឺដែលបណ្តាលមកពីខួរក្បាល។ អាហារសមុទ្រក៏អាចទប់ស្កាត់ជំងឺស្ត្រេស និងភាពតានតឹងក្នុងអារម្មណ៍បានដែរ។ ក្រៅពីនេះ អាហារសមុទ្រក៏អាចធ្វើឲ្យសម្រស់របស់លោកអ្នក នៅក្មេងជាងវ័យផងដែរ។ ចុងក្រោយ គឺ អាហារសមុទ្រអាចធ្វើឲ្យប្រព័ន្ធរាងកាយសុំានឹងជំងឺផ្សេងៗ បានយ៉ាងល្អផងដែរ៕
Leave a Reply